សន្តិសុខសង្គម
ពន្ធនាគារខេត្តក្រចេះ ច្រានចោលការចោទប្រកាន់បង្ខំអ្នកទោសឆបោកតាមអនឡាញ
ពន្ធនាគារខេត្តក្រចេះបានចេញសេចក្ដីបំភ្លឺច្រានចោល ការចោទប្រកាន់បានបង្ខំអ្នកទោសធ្វើការឆបោកតាមអនឡាញ។
ក្នុងសេចក្ដីបំភ្លឺអង្គភាពពន្ធនាគារខេត្តក្រចេះ បានបដិសេធក្រោយផេកហ្វេសប៊ុក «សម្លេងមនសិការខ្មែរ» បានធ្វើការចុះផ្សាយនូវខ្លឹមសារក្នុងន័យចោទប្រកាន់និងបំផ្លើសការពិត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អង្គភាពពន្ធនាគារខេត្តក្រចេះ ក៏ដូចជាអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។

តាមរយៈសេចក្ដីបំភ្លឺចុះថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥ ពន្ធនាគារខេត្តក្រចេះបានបញ្ជាក់ថា នៅក្នុងពន្ធនាគារមិនត្រូវបានអនុញ្ញាតឱ្យជនជាប់ឃុំប្រើប្រាស់ទូរសព្ទចល័តនោះទេ ហេតុដូច្នេះគ្មានហេតុផលណាមួយដែលជនជាប់ឃុំអាចធ្វើការឆបោកតាមអនឡាញបានឡើយ។
រាល់ការផ្ញើសម្ភារប្រើប្រាស់ ឱសថ គ្រឿងបរិភោគ ឱ្យជនជាប់ឃុំ អង្គភាពពន្ធនាគារបានធ្វើការឆែកឆេរយ៉ាងល្អិតល្អន់បំផុត។ បន្ថែមលើនេះ អង្គភាពក៏បានធ្វើការឆែកឆេររុករកវត្ថុហាមឃាត់ក្នុងបន្ទប់ឃុំឃាំងជាប្រចាំក្នុង១ សប្តាហ៍ ចំនួន ២ ទៅ ៣ ដង ពុំបានរកឃើញអ្វីដែលខុសពីបទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងច្បាប់ពន្ធនាគារនោះទេ។ មិនតែប៉ុណ្ណោះអង្គភាពពន្ធនាគារ តែងតែធ្វើការអប់រំណែនាំដល់ជនជាប់ឃុំឱ្យមានការភ្ញាក់រលឹកនូវទោសកំហុសរបស់ខ្លួនដែលបានប្រព្រឹត្ត ហើយខិតខំកែប្រែខ្លួនឱ្យក្លាយទៅជាពលរដ្ឋល្អ និងអាចសមាហរណកម្មទៅក្នុងសង្គមវិញក្រោយពីអនុវត្តទោសចប់៕
បើយោងតាមការចុះផ្សាយបានលើកឡើងថា សកម្មភាពឆបោកគឺមានការបង្កើតក្រុមចំនួន ១០ ក្រុម ដោយក្នុងមួយក្រុមមានគ្នា ៣០ នាក់ ដែលសកម្មភាពនេះបានធ្វើរយៈពេលប្រមាណ ៥ ខែរួចមកហើយ៕

អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


