សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី២ ស្ថាបនាប្រព័ន្ធលូប្រវែង១៥០០ម៉ែត្រ ដើម្បីរំដោះពីការជន់លិច
អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី២ នៃរដ្ឋបាលខណ្ឌមានជ័យមានជ័យ បាននិងកំពុងស្ថាបនាជួសជុលប្រព័ន្ធលូមួយខ្សែឆ្លងកាត់ភូមិចំនួនពីរដើម្បីរំដោះពីការជន់លិចដោយជំនន់ទឹកភ្លៀង។

លោក សេង វ៉ាន់ថា ចៅសង្កាត់រងទី១ នៃរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី២១តុលានេះថា គម្រោងស្ថាបនាប្រព័ន្ធលូនេះ ធ្វើឡើងក្រោមមូលនិធិអភិវឌ្ឍន៍របស់សាលាសង្កាត់ ឆ្នាំ២០២៥ ដែលមានប្រវែង ១៥០០ម៉ែត្រ មុខកាត់ ៦តឹក និងឆ្លងកាត់ភូមិចំនួនពីរ គឺភូមិឬស្សី និងភូមិដំណាក់ធំ១។

លោកចៅសង្កាត់រងទី១ បន្ថែមថា ការស្ថាបនាប្រព័ន្ធលូនាពេលនេះ ដោយសារប្រព័ន្ធលូចាស់នៅចំណុចនេះមានមុខកាត់តូច និងពុកផុយ និងមានរយៈពេលយូរឆ្នាំមកហើយ ទើបអាជ្ញាធរសង្កាត់សម្រេចធ្វើការស្ថាបនាជួសជុលឡើងវិញដើម្បីសម្រួលប្រព័ន្ធលូឲ្យហូរបានលឿនជាងមុន។

បើតាមលោកចៅសង្កាត់រងទី១ ក្រោយពីអាជ្ញាធរបើកការដ្ឋានស្ថាបនាប្រព័ន្ធលូនេះ ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះមានការអបអរសាទរខ្លាំងដោយសារពួកគាត់ទន្ទឹងរង់ចាំប្រព័ន្ធលូនេះយូរមកហើយ ដោយពួកគាត់លើកឡើងថា កន្លងមកពេលមានភ្លៀងធ្លាក់មកម្ដងៗ ជន់លិច១ម៉ោង ទៅ២ម៉ោង ទើបទឹកហូរស្រកអស់ ណាមួយប្រព័ន្ធលូចាស់មានទំហំតូចនិងមានអត្រាប្រជាពលរដ្ឋប្រើប្រាស់ច្រើន។

ក្នុងនាមអាជ្ញាធរ លោកសំណូមពរដល់ប្រជាពលរដ្ឋដែលមានរុឺហ្គែលូនៅមុខផ្ទះសូមចូលរួមថែរក្សាចៀសវាយកសំរាមដាក់មុខលូដែលនាំឲ្យស្ទះទឹកហូរចូលលូមិនបានបង្កឲ្យទឹកដក់លើផ្លូវ៕
អត្ថបទ៖ នរា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


