Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌជ្រោយចង្វារ ណែនាំឲ្យសាលាឯក​ជន​​នៅផ្លូវជាតិ៦Aរៀបចំការ​ចត​យាន​យន្ដ​​របស់អាណាព្យាបាលសិស្សឲ្យមានរបៀបរាបរយ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ កម្លាំងនគរបាលផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានចុះអប់រំ និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ដល់គណៈគ្រប់គ្រងសាលាឯកជនទាំងអស់ដែលស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ៦A ពីការឈប់ចតយានយន្ដរបស់អាណាព្យាបាលសិស្សនៅពេលម៉ោងចេញពីសាលាដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ទោ ប៉ុល ចំរើន អធិការរងនៃអធិការដ្ឋានគរបាលខណ្ឌជ្រោយចង្វារ ទទួលការងារចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានប្រាប់ កម្ពុជាថ្មី ថា ការចុះអនុវត្តនេះ ក្នុងគោលបំណងដើម្បីបង្កើនវិន័យ និងការយល់ដឹងអំពីច្បាប់ចរាចរណ៍សាធារណៈសម្រាប់គណៈគ្រប់គ្រងគ្រឹះស្ថានឯកជន ជាពិសេសអាណាព្យាបាលសិស្ស ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A។

លោកបានបន្ថែមថា គោលបំណងសំខាន់នៃការចុះអប់រំ និងផ្សព្វផ្សាយនេះ គឺដើម្បីឲ្យសាលាឯកជនយល់ដឹងអំពីច្បាប់ចរាចរណ៍ និងសណ្តាប់ធ្នាប់ក្នុងការឈប់ចតយានយន្ត នៅពេលអាណាព្យាបាលមកទទួលកូនចេញពីសាលា ដើម្បីជៀសវាងការកកស្ទះចរាចរណ៍ និងធានាសុវត្ថិភាពសម្រាប់សិស្ស និងប្រជាពលរដ្ឋជាទូទៅ។

ក្នុងឱកាសនោះ កម្លាំងនគរបាលក៏បានធ្វើកិច្ចសន្យារអប់រំ ជាមួយភាគីសាលារៀន ដើម្បីធានាឱ្យបានក្នុងការរៀបចំការចតយានយន្តឱ្យមានរបៀបរៀបរយ និងបង្កើនការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ ដល់គ្រូបង្រៀន សិស្ស និងអាណាព្យាបាលផងដែរ។

លោកអធិការរង ក៏បានអំពាវនាវឲ្យសាធារណជន សាលារៀន និងអាណាព្យាបាលសិស្សទាំងអស់ ចូលរួមសហការយ៉ាងសកម្ម ក្នុងការអនុវត្តច្បាប់ចរាចរណ៍ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធ្វើឲ្យបរិយាកាសចរាចរណ៍នៅតំបន់ខណ្ឌជ្រោយចង្វារ មានសុវត្ថិភាព និងរបៀបរៀបរយកាន់តែប្រសើរឡើង៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម