សន្តិសុខសង្គម
នគរបាលខណ្ឌដង្កោតាមចាប់ជនដៃដល់ដុតផ្ទះម្ដាយបង្កើតបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ដល់ស្រុកកោះធំ
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ជាអ្នកដុតបំផ្លាញផ្ទះម្ដាយបង្កើតខ្លួនឯង បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ក្នុងអណ្ដាតភ្លើង ខណៈប្ដីរបស់ជនរងរបួសធ្ងន់ ដល់ស្រុកកោះធំ ខេត្តកណ្ដាល។ ជនដៃដល់បាននិងកំពុងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំ និងកសាងសំណុំរឿងអនុវត្តនិតិវិច្បាប់។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ប្រាប់នៅព្រឹកថ្ងៃទី២២វិច្ឆិកានេះ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា បញ្ជាក់ថា ជនដៃដល់ត្រូវបានឃាត់ខ្លួននៅចំណុចភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ តាមការបញ្ជាក់ពីលោកអធិការខណ្ឌ កាលពីយប់ថ្ងៃទី២១វិច្ឆិកាយប់មិញនេះ ជនដៃដល់បានដុតបំផ្លាញផ្ទះម្ដាយខ្លួននឯងបណ្ដាលឲ្យឆេះរាលដាលអស់ផ្ទះជាច្រើនខ្នងនៅសង្កាត់ជើងឯក ខណ្ឌដង្កោ និងបណ្ដាលឲ្យអ៊ុំស្រីបង្កើតម្នាក់ស្លាប់ និងប្ដីស្ត្រីរងគ្រោះរងរបួសធ្ងន់។

គួររំលឹកថា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ មានករណីអគ្គិភ័យមួយបានកើតឡើងឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យខូចខាតផ្ទះប្រក់ស័ង្កសីជាច្រើនខ្នង។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅតំបន់ខាងលើបានអោយដឹងថា នៅមុនពេលកើតហេតុ ក្មួយប្រុសដែលមានសតិមិនគ្រប់មានការឈ្លោះប្រកែកគ្នាជាមួយម្តាយបង្កើត និងអ៊ុំស្រី។ លុះមួយសន្ទុះក្រោយមកកកើតទៅជាមានផ្សែងហ៊ុយខ្មួលខ្មាញ់លាយលំអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធសន្ធៅតែម្ដង៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


