សន្តិសុខសង្គម
នគរបាលដង្កោ ស្រាវជ្រាវ ៦ ម៉ោង តាមចាប់ជនសង្ស័យ ៤ នាក់ ក្រោយលួចរថយន្តពលរដ្ឋទុកនៅខាងមុខផ្ទះ
នគរបាលខណ្ឌដង្កោ បង្ក្រាបជនសង្ស័យ ៤ នាក់ ពាក់ព័ន្ធករណីលួចរថយន្ត ១ គ្រឿង របស់ប្រជាពលរដ្ឋដែលទុកនៅខាងមុខផ្ទះ។

ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ ដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តកំពត។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានចុះធ្វើការស្រាវជ្រាវឃើញសកម្មភាពជនសង្ស័យលួចរថយន្តរបស់ជនរងគ្រោះនៅវេលាម៉ោង ២ និង ២៥ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦។ ក្នុងនោះដែរ សមត្ថកិច្ច ក៏បានចុះសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៤ នាក់ រួមមាន ៖ ឈ្មោះ ឈឹម បូរ៉ា ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ , ឈ្មោះ លី រ៉ាវី ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ , ឈ្មោះ ពៅ ពេជ្រ ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទ្រា ១ សង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ , ឈ្មោះ ប្រាក់ អុល ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទ្រា ១ សង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយឡែក វត្ថុតាងដកហូតបានរួមមាន ៖ រថយន្ត ១ គ្រឿង ម៉ាក Prius ពណ៌ខៀវ ស៊េរីឆ្នាំ ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 2BK-0148។

បច្ចុប្បន្ន ជនសង្ស័យទាំង ៤ នាក់ ព្រមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៩ និង ៣០ នាទីយប់ ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៦ ជនរងគ្រោះបានទុករថយន្ត ១ គ្រឿង ម៉ាក Prius នៅមុខផ្ទះលេខ ៣៥B ផ្លូវលេខ ២B ក្នុងបុរី លឹម ឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានចាក់សោទ្វាររថយន្តត្រឹមត្រូវ រួចក៏បានចូលសម្រាកក្នុងផ្ទះ។ លុះរហូតដល់វេលាម៉ោង ៤ និង ១៥ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ ជនរងគ្រោះបានក្រោកពីដេកចេញទៅមើល ស្រាប់តែបាត់រថយន្តពីកន្លែងទុក។ ពេលនោះ ជនរងគ្រោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោឲ្យជួយអន្តរាគមន៍តែម្ដង៕
អត្ថបទ ៖ រដ្ឋា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


