Connect with us

សន្តិសុខសង្គម

នគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបករណីជំរិតទារប្រាក់៥ម៉ឺនដុល្លារ និងរំដោះជនរងគ្រោះ៩នាក់

បានផុស

នៅ

កម្លាំងនគរបាលជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានស្រាវជ្រាវបង្ក្រាបករណីបង្ខាំង និងជំរិតទារប្រាក់៥ម៉ឺនដុល្លារ ដោយរំដោះជនរងគ្រោះសរុប៩នាក់ និងឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនចំនួន០៥នាក់យកមកអនុវត្តនិតិវិធីច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យករណីចាប់ជំរិតទារប្រាក់នេះ ធ្វើឡើងបន្ទាប់ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌទទួលបានពាក្យបណ្តឹងពីឈ្មោះ TANG QUNHUI ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិចិន ដោយកូនប្រុសរបស់ខ្លួនឈ្មោះ YIN XING ភេសប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើការចាប់បង្ខាំង និងជំរិតទារប្រាក់ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦កន្លងទៅ។

តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន ១-ឈ្មោះ CHEN YUE អាយុ៤០ឆ្នាំ ភេទប្រុស ជនជាតិចិន។ ២-ឈ្មោះ LAING CHANG LAI ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន។ ៣-ឈ្មោះ DA HAL ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន។ ៤-ឈ្មោះ TONG YUN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ។ ៥-ឈ្មោះ LU YI WANG ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន។ ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បួងឃ្មុំ។ របាយការបញ្ជាក់ថា ប្រតិបត្តការនេះ ធ្វើឡើងនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បួងឃ្មុំ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម