សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនបានហើយ ឃាតកដែលសម្លាប់បុរសម្នាក់នៅសង្កាត់ចោមចៅទី១
ឃាតកដែលវាយសម្លាប់បុរសម្នាក់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅភូមិទលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យធ្វេីការឃាត់ខ្លួនបានហេីយកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅចំណុច មុខរោងចក្រស៊ីនកៃលី ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ជ័យ ពន្លឺ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត ភូមិឈើទាលខ្ពស់ ឃុំកំពង់លើ សករុកក្រគរ ខេត្តពោធិ៍សាត់។ ស្នាក់នៅបន្ទប់ជួលលេខ៨ ជាន់ទី២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


តាមចម្លើយជនសង្ស័យ សារភាពថា: រូបខ្លួនពិតជាបានធ្វើសកម្មភាព វាយទៅលើជនរងគ្រោះ ពិតប្រាកដមែន ដោយមុនពេលកើតហេតុនៅវេលាម៉ោង០២និង១៥នាទី ទាបភ្លឺ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ រូបខ្លួនមកពីស៊ីសាច់ឆ្កែ ម្តុំផ្លូវសេះស ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ភ្នំពេញ រួចក៏ជិះម៉ូតូមកតាមប្រឡាយទឹកស្អុយ ដល់ជិតម្តុំលក់ទឹកត្នោតជូរ ក៏ត្រូវបានជនរងគ្រោះជិះម៉ូតូម្នាក់ឯងមកបុកម៉ូតូរបស់ខ្លួនបណ្តាលឲ្យបែកកាបាំងម៉ូតូ។ ខ្លួនសុំឲ្យជនរងគ្រោះសងសំណង៦០០០០៛ តែជនរងគ្រោះថាមិនមានលុយ ទើបមានការជជែកគ្នាខ្លាំងៗ ហើយជនរងគ្រោះព្យាយាមជិះម៉ូតូគេចខ្លួន ហើយរូបខ្លួនបានស្ទុះដកយកកូនសោម៉ូតូជនរងគ្រោះបានកាន់នៅដៃ។


ជនដៃដល់បានបន្តថា ហើយជនរងគ្រោះបានបណ្តើរម៉ូតូចូលទៅក្នុងតូបលក់ទឹកត្នោតជូ ផឹកម្នាក់ឯងប្រហែល១ម៉ោង ក៏ដើរចេញវិញ ហើយរូបខ្លួនក៏ដើរតាមទាលុយសំណង តែជនរងគ្រោះមិនព្រមឲ្យ ខ្លួនក៏ខឹង ហើយក៏បានវាយគ្នាប្រតាយប្រតប់ជាមួយជនរងគ្រោះ ហើយខ្លួនក៏ស្រវាបានដុំថ្មដំលើមុខជនរងគ្រោះនិងក្បាលខាងក្រោយ បណ្តាលឲ្យស្លាប់តែម្តង។
បច្ចុបន្នជនសង្ស័យ ត្រូវបានប្រគល់ឲ្យកម្លាំងការិយ៉ាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ដោយ៖សុខា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


