សន្តិសុខសង្គម
នគរបាលខេត្តបន្ទាយមានជ័យប្រតិបត្តិការត្រួតពិនិត្យតាមរថយន្តឃាត់ខ្លួនជនបរទេសជាង៥០នាក់ពាក់ព័ន្ធករណី online scam
សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង០២រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការឃាត់រថយន្តដឹកជនបរទេសចំនួន៦គ្រឿងដែលដឹកជនបរទេស គេចចេញពីការបង្រ្កាបអនឡាញស្កេម។

ប្រតិបត្តិការនេះធ្វើឡើងនៅលើកកំណាក់ផ្លូវជាតិលេខ៥ ចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ការចុះប្រតិបត្តិការឃាត់រថយន្តដឹកជនបរទេសខាងលើសង្ស័យជាជនបរទេសគេចចេញពីការបង្រ្កាបអនឡាញស្កេម ឃាត់រថយន្តចំនួន ៦គ្រឿង មានជនបរទេសចំនួន៥៥នាក់ ស្រី២២នាក់ មាន៣សញ្ជាតិ ក្នុងនោះមានជនជាតិ ចិន ប្រមាណជាង១០នាក់ (គ្មានលិខិតឆ្លងដែន)។ ក្រោយការឃាត់ត្រួតពិនិត្យជនសង្ស័យត្រូវបានបញ្ជូនអនុវត្តតាមនីតិវិធីច្បាប់។

រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាក៏កំពុងធ្វើការជាមួយសហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង និងប្រទេសជិតខាងវៀតណាម និងថៃ ដើម្បីបង្ក្រាបឱ្យអស់នូវឧក្រិដ្ឋកម្មឆបោកអនឡាញចេញពីកម្ពុជា។

ជាការកត់សម្គាល់ជាមួយនឹងការចាប់ខ្លួនលោក ចេនហ្ស៊ី បណ្ដាញទីតាំងឆបោកជាច្រើននៅកម្ពុជាត្រូវបានសមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនមនុស្សបានជាបន្តបន្ទាប់នៅដើមឆ្នាំ២០២៦នេះ ក្នុងនោះ ម្ចាស់កាស៊ីណូដែលធ្លាប់មានងារជាអ្នកឧកញ៉ាផងនោះគឺ លោក លី គួង ត្រូវសមត្ថកិច្ចចាប់ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារផងដែរ។ លោក លី គួង ត្រូវបានសមត្ថកិច្ចរកឃើញថាបានធ្វើការសម្អាតប្រាក់ និងបានប្រើប្រាស់ទីតាំងកាស៊ីណូ និងសណ្ឋាគារដើម្បីបង្ខាំងមនុស្សឲ្យធ្វើការឆបោកតាមអនឡាញចាប់តាំងពីឆ្នាំ២០១៩ មក៕
អត្ថបទ៖ អពៅ


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


