សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ដង្កោចុះរុះរើការសង់រោងលក់ដូររំលោភលើផ្លូវសាធារណៈ
លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ និងលោក ប៉ែន ហាន សមាជិកក្រុមប្រឹក្សាសង្កាត់ បានដឹកនាំកម្លាំងប្រជាការពារសង្កាត់ចុះរៀបចំសណ្ដាប់ធ្នាប់ និងធ្វើការរុះរើ និងមិនអនុញ្ញាតឱ្យមានការសាង់សង់តទៅទៀតទេ។

ការចុះរៀបចំសណ្ដាប់ធ្នាប់នេះ បន្ទាប់ពីឃើញអាជីវករមួយចំនួនបានធ្វើការសាងសង់រោង ដើម្បីដាក់លក់ដូរដោយរំលោភមកលើចំណីផ្លូវសាធារណៈប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ នៅលើផ្លូវបេតុងក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះ។

យ៉ាងណាមិញ លោកស្រី សឿង សេរី ចៅសង្កាត់បានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានថា មានបងប្អូនអាជីវករមួយចំនួនបានលួចសាងសង់រោងសម្រាប់លក់ដូរនិងជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយរំលោភមកលើផ្លូវសាធារណៈ លោក ស្រីចៅសង្កាត់ដឹកនាំក្រុមការងារ ប្រជាការពារចុះទៅធ្វើការហាមឃាត់នឹងរុះរើចេញ មិនអនុញ្ញាតឱ្យមានការសាង់សង់តទៀតទេ ក្នុងករណីបងប្អូនមិនអនុវត្តតាម លោកស្រីនឹងចាត់វិធានការតាមច្បាប់។
រដ្ឋបាលសង្កាត់ អំពាវនាវដល់បងប្អូនទាំងអស់មេត្តា ជួយថែរក្សា អនាម័យសណ្តាប់ធ្នាប់ ឱ្យបានល្អ ហើយក៏អរគុណដែលបងប្អូនសហការ៕
អត្ថបទ ៖ សុខា


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


