សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី២ ទុកពេល៧ថ្ងៃឲ្យអាជីវករលក់ដូរនៅមុខសាលាបឋមសិក្សាស្ទឹងមានជ័យរុះរើតូបចេញ
រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានទុករយះពេលមួយសប្ដាហ៍ឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសអាជីវករលក់ដូរនៅខាងមុខបរិវេនសាលាបឋមសិក្សាស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២១៧ ដែលរំលោភលើដីចំណីផ្លូវសាធារណៈត្រូវរុះរើសំណង់ តូប ស្លាកប៉ាណូ សម្ភារៈ និងទំនិញផ្សេងៗ ចេញដោយខ្លួនឯងលើដីចំណីផ្លូវសាធារណៈ ដោយទុករយ:ពេល០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

តាមសេចក្ដីជូនដំណឹង រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ បានណែនាំប្រជាពលរដ្ឋ ក៏ដូចជាអាជីវករទាំងអស់ដែលត្រូវបញ្ឈប់ការលក់ដូររំលោភដីចំណីផ្លូវសាធារណៈ ពិសេសម្ចាស់ទីតាំង,ម្ចាស់តូបមិនត្រូវដាក់តាំងរបស់របរលក់ដូរធ្វើប៉ះពាល់ផ្លូវសាធារណៈឡើយ។ ការណែនាំនេះ ធ្វើឡើងដើម្បីលុបបំបាត់ការលក់ដូររំលោភលើដីចំណីផ្លូវសាធារណៈ និងចូលរួមអនុវត្តរក្សាបាននូវសោភ័ណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈរបស់ទីក្រុងស្អាត អោយមានសោភ័ណភាពល្អ និងបង្ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ ក្នុងករណីមិនព្រមអនុវត្ត រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ នឹងចុះចាត់វិធានការរុះរើចេញឱ្យអស់ ដោយពុំទទួលខុសត្រូវរាល់ការខូចខាតបាត់បង់សម្ភារៈ ដែលមាននៅលើទីតាំងខាងលើនេះឡើយ។

គួរបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ត្រូវយកចិត្តទុកដាក់រក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ បរិស្ថានល្អ៕
អត្ថបទ៖ សុភា




-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


