Connect with us

សន្តិសុខសង្គម

អភិបាលក្រុងដូនកែវ បញ្ជាឲ្យអធិការក្រុងឃាត់រថយន្តដឹកដីណាដែលមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ

បានផុស

នៅ

លោក កង អាណាន់ អភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងដូនកែវ បានដាក់បទបញ្ជាដាច់ខាត ឲ្យកម្លាំងនគរបាលក្រុង ត្រូវឃាត់រថយន្ដធ្វើអាជីវកម្មដឹកដីទាំងអស់ដែលមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។ ការណែនាំរបស់លោកអភិបាលក្រុងដូនកែវនេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញមានក្រុមរថយន្ដប្រកបអាជីវកម្មដឹងអាចម៍ដីមួយចំនួនមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរដោយបំពាន និងការបើកបរក្នុងល្បឿនលឿនៗទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងកិច្ចប្រជុំនៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៦ លោកអភិបាលក្រុងបញ្ជាក់ថា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាព និងការពារបរិស្ថានក្នុងមូលដ្ឋានក្រុងដូនកែវ ចាប់ពីពេលនេះតទៅ គ្រប់រថយន្តដឹកដីទាំងអស់ ត្រូវតែគ្របឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព ដើម្បីបង្ការការហុយធូលី ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងបរិស្ថានជុំវិញ ហើយបើក្នុងករណីមិនអនុវត្តតាម និងបណ្តាលឱ្យដីហុយ គឺឱ្យលោកអធិការក្រុង ត្រូវធ្វើការចាប់យករថយន្តនោះ មករក្សាទុករយៈពេល ៥ថ្ងៃ ដោយគ្មានការលើកលែង។

ជាការកត់សម្គាល់ បច្ចុប្បន្នក្នុងក្រុងដូនកែវ មានរថយន្តដឹកដីធ្វើអាជីកម្មមិនតិចនោះទេ ដោយខ្លះគោរពតាមការណែនាំអាជ្ញាធរ ខ្លះទៀតបំពាន មិនគ្របឲ្យបានត្រឹមត្រូវ និងការបើកបរក្នុងល្បឿនលឿនៗ រហូតដល់បង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដំណើរថែមទៀតផង៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម