សន្តិសុខសង្គម
បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនបរទេសជាង ២០០ នាក់ នៅខណ្ឌសែនសុខ
កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅទីតាំងខុនដូ ភ្នំពេញកាឡាក់ស៊ីហ្គាដេន ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនបរទេសចំនួន ២១៨ នាក់។


ជាលទ្ធផល នៃប្រតិបត្តិការបង្ក្រាប កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនបរទេសសរុបចំនួន ២១៨ នាក់ ស្រី ១០ នាក់ មាន ០៦ សញ្ជាតិ រួមមាន ៖ ជនជាតិចិនចំនួន ៩៣ នាក់ ស្រី ០៣ នាក់ (ចិនតៃវ៉ាន់ ០៥ នាក់ប្រុស) គ្មានលិខិតឆ្លងដែន ៦១ នាក់។ ជនជាតិជប៉ុនចំនួន ០៥ នាក់ (ស្រី ០០ នាក់) , ជនជាតិវៀតណាមចំនួន ១៧ នាក់ (ស្រី ០១ នាក់) គ្មានលិខិតឆ្លងដែន ០៨ នាក់ , ជនជាតិបង់ក្លាដេសចំនួន ៩១ នាក់ (ស្រី ០៤ នាក់) គ្មានលិខិតឆ្លងដែន ៣៨ នាក់ , ជនជាតិឡាវចំនួន ០១ នាក់ (ស្រី) គ្មានលិខិតឆ្លងដែន , ជនជាតិឥណ្ឌាចំនួន ១១ នាក់ (ស្រី ០១ នាក់) គ្មានលិខិតឆ្លងដែន ០៦ នាក់។ និងដកហូតវត្ថុតាងរួមមាន ៖ កុំព្យូទ័រ All In One ១៣៣ គ្រឿង , កុំព្យូទ័រយួរដៃ ៤៤ គ្រឿង , ទូរស័ព្ទដៃ ៣៩២ គ្រឿង , អេក្រង់ (monitor) ១៦ គ្រឿង , CPU ១៥ គ្រឿង , Tablet ០៥ គ្រឿង , មួកនគរបាលជប៉ុន ០២ មួក , អាវនគរបាលជប៉ុន ០៥ អាវ , កាតនគរបាលជប៉ុន ០៤ សន្លឹក។



យោងតាមការធ្វើកោសល្យវិច្ច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិក សន្និដ្ឋានបានថា ទីតាំងខាងលើជាប់ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពក្លែងបន្លំជានគរបាលប្រទេសជប៉ុន គោលដៅជនជាតិជប៉ុន , ឆបោកក្រោមរូបភាពលួងលោមស្នេហា (ROMANCE SCAMS) និងឆបោកក្រោមរូបភាពវិនិយោគ គោលដៅប្រទេសប៉ាគីស្ថាន , បង់ក្លាដេស និងវៀតណាម។




បច្ចុប្បន្ន ជនបរទេសចំនួន ២១៨ នាក់ (ស្រី ១០ នាក់) រួមនឹងសម្ភារៈវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕
អត្ថបទ ៖ សុភា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


