លួចលុយនិងសម្ភារៈសរុបខ្ទង់ម៉ឺនដុល្លារ សមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ​
Connect with us

សន្តិសុខសង្គម

លួចលុយនិងសម្ភារៈសរុបខ្ទង់ម៉ឺនដុល្លារ សមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ​

បានផុស

នៅ

ជនសង្ស័យ​ម្នាក់ដែល​ជំនាញ​ខាង​លួច​ចូល​ក្នុងផ្ទះ​ពលរដ្ឋ​យក​ទ្រព្យសម្បត្តិ​រួច​គេចខ្លួនបាន​ដោយ​សុវត្ថិភាព​ជាច្រើន​ដងនោះ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប បាន​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃទី​០៦ ​ខែធ្នូ​ ឆ្នាំ​២០២១ ស្ថិត​នៅ​ចំណុច​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

លោកវរសេនីយ៍ទោ សុខ ម៉េង​អ៊ាង នាយការិយាល័យ​គរ​បា​ល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ជំនាញ​ព​ញរ​ហ្ម​ទណ្ឌ​ខេត្ត បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ យ៉ាន់ បូរី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរគ្មានរស់នៅ​ភូមិ​កំ​ព្រុំ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ពាក់ព័ន្ធ​ករណី​អំពើ​លួចមាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​ក្នុង​ក្រុង​សៀមរាប ចំនួន ០៤​ករណី គឺ​នៅក្នុង​អំឡុង​ខែតុលា​និង​ខែវិច្ឆិកា​ឆ្នាំ​២០២១ ជនសង្ស័យ ឈ្មោះ យ៉ាន់ បូរី បានធ្វើ​សកម្មភាព​ផ្លោះ​របង ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុង​ក្រុង​សៀមរាប ករណី​ទី​១​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី យប់​ថ្ងៃទី​១៨​ ខែតុលា ​ឆ្នាំ​២០២១ ត្រង់ចំណុចហាង​លក់​ទូរស័ព្ទ​របស់​ជនរងគ្រោះឈ្មោះ រ៉ែ​ម រាប ស្ថិត​វត្ត​បូព៌​លួច​យក​កូនសោ​ទូចាក់​បើក​យក​ទូរស័ព្ទ​ម៉ាក​oppo​និង​vivo​ចំនួន​០៨​គ្រឿង​។ ​ករណី​ទី​២​កាលពី​វេលា​ម៉ោង​០១​និង៤០​នាទី ថ្ងៃទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២១ ត្រង់ចំណុច​ផ្ទះ​ជនរងគ្រោះឈ្មោះ ចាន់ ធឿន ស្ថិតក្នុង​ភូមិ​គោក​តា​ចាន់ ជនសង្ស័យបាន​ផ្លោះ​របង​ចូល​លួច​យកប្រាក់​ដុល្លារ​៧០០០​ដុល្លារ​ និង​ទូរស័ព្ទsumsung១​គ្រឿង​។​ករណី​ទី​៣:​កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី ថ្ងៃទី​២៨​ ខែវិច្ឆិកា ​ឆ្នាំ​២០២១ លើ​ជនរងគ្រោះ ឈ្មោះ ហេង សៀក ត្រង់ចំណុច​ភូមិ​សាលាកន្សែង ជនសង្ស័យចូល​លួច​យក​ទូរស័ព្ទ​០៤​គ្រឿង​( iPhone 6plus ០១​គ្រឿង​, xs max ០១​គ្រឿង​, oppo ០១​គ្រឿង និង reall me ០១​គ្រឿង )​។​ករណី​ទី​៤: កាលពី​វេលា​ម៉ោង ០២​និង​៥០​នាទីយប់​ឈានចូល​ថ្ងៃទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​លើ​ជនរងគ្រោះឈ្មោះ​ គុជ សុវណ្ណ ត្រង់​ចំណុច​ភូមិ​ខ្នារជនសង្ស័យ បាន​យក​ឈើ​ឆ្កឹះ​យក​កាបូបរបស់​ជនរងគ្រោះ​ទុក​ក្នុងបន្ទប់ក្នុង​កាបូប​មាន​ប្រាក់​ចំនួន​៥០០​ដុល្លារ​, ប្រាក់​ខ្មែរ​៥​ម៉ឺន​រៀល​។​ រហូតដល់​ថ្ងៃទី​០៦​ ខែធ្នូ​ឆ្នាំ​២០២១​នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើយកមក​ធ្វើការ​សាកសួរ​។

លោក​បញ្ជាក់ថា តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ យ៉ាន់ បូរី បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ករណី​ខាងលើនេះ ពិតប្រាកដ​មែន ។ ​ចំពោះ​ប្រាក់​ដែល​លួចបានខ្លួន​បាន​ចាយ​អស់ ចំណែក​ទូរស័ព្ទ ខ្លួន​បាន​លក់​ឲ្យ​ពួក​ម៉ូតូឌុប​មុខ​ផ្សារលើយកប្រាក់​ចាយ​អស់ហើយ​។​ លោក​បញ្ជាក់ទៀតថា ចំពោះ​ករណី​ទាំង​០៤ ខាងលើនេះ​គឺមាន video camera ថត​អំពី​សកម្មភាពរបស់​ជនសង្ស័យនៅ​កន្លែង​កើតហេតុ​ផងដែរ​។​ លោកវរសេនីយ៍ទោ សុខ ម៉េង​អ៊ាង កន្លងទៅ​ក្រុមការងារ​របស់លោក​បាន​ចុះ​ស្រាវជ្រាវ​រហូត​ឈានដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ដែល​ជំនា​ញ​ខាង​លួច​គាស់​ផ្ទះ​ពលរដ្ឋបានជា​បន្តបន្ទាប់​ផងដែរ​។​

បច្ចុប្បន្ន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កំពុង​រៀបចំ​សំណុំ​រឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕​

អត្ថបទ៖ កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម