បុរសម្នាក់ នាំនារីរកស៊ីផ្លូវភេទទៅផ្ទះសំណាក់ ត្រូវនាងលួចទូរស័ព្ទ ហើយតាមរកត្រូវគេកាប់ប្លន់ម៉ូតូ​ថែមទៀត
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

បុរសម្នាក់ នាំនារីរកស៊ីផ្លូវភេទទៅផ្ទះសំណាក់ ត្រូវនាងលួចទូរស័ព្ទ ហើយតាមរកត្រូវគេកាប់ប្លន់ម៉ូតូ​ថែមទៀត

បានផុស

នៅ

នារីម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស (ប្រើអំពើហិង្សាវាយយកម៉ូតូ) នៅចំណុចផ្លូវលេខ ៩០ កែង៤៧ ភូមិ១១ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្តសញ្ញាណជនសង្ស័យទី១. ឈ្មោះ ទូច វី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ីផ្លូវភេទ ស្នាក់នៅផ្ទះជួល លេខ ១០A  ផ្លូវលេខ ៤៧ ភូមិ ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ទី២. ឈ្មោះ ពិសី ភេទស្រី អាយុប្រហែល ២៥ឆ្នាំ (គេចខ្លួន)។ ទី៣.ឈ្មោះ ខ្មៅ ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ (គេចខ្លួន)។

ជនរងគ្រោះឈ្មោះ ឌី កែវ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ សា្នក់នៅហាងលក់ស៊ុបខមហ្វត សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់ម៉ូតូ មានមួយគ្រឿងម៉ាក TODAY ពណ៌ខៀវ (គ្មានស្លាកលេខ និងគ្មានលេខតួ+លេខម៉ាស៊ីន), ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ មួយសន្លឹក, ប្រាក់រៀលចំនួន ១២០០០០រៀល (ដប់ពីរម៉ឺនរៀល)។

សមត្ថកិច្ច បានឲ្យដឹងបន្តថា នៅមុនពេលកើតហេតុ នៅយប់រំលងអាធ្រាត្រថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៣ និង៥០នាទី ជនរងគ្រោះបានជិះម៉ូតូម៉ាក TODAY ពណ៌ខៀវ មកយកស្ត្រីរកស៊ីផ្លូវភេទឈ្មោះ ពិសី នៅម្តុំវត្តភ្នំយកទៅដេក នៅផ្ទះសំណាក់យីហោ រស្មីផែថ្ម បន្ទប់ ១០២ ជាន់ទី ២ ផ្លូវលេខ៨៤ ភូមិ ១៤ ក្នុងសង្កាត់ស្រះចក។

ក្រោយពីរួមភេទរួច ជនរងគ្រោះដេកលង់លក់ ស្រាប់តែស្ត្រីឈ្មោះ ពិសី លួចយកទូរស័ព្ទដៃជនរងគ្រោះរត់គេចខ្លួន។ ជនរងគ្រោះបានជិះម៉ូតូ TODAY ដើររកដល់ចំណុចផ្លូវលេខ ៤៧ កែង ៩០ ភូមិ ១១ សង្កាត់ស្រះចក ក៏ជួបជនសង្ស័យឈ្មោះ ពិសី កំពុងកាន់ទូរស័ព្ទដៃរបស់ខ្លួន ហើយចុះពីលើម៉ូតូទៅដណ្តើម យកបានទូរស័ព្ទមកវិញ។ ភ្លាមនោះជនសង្ស័យឈ្មោះ ទូច វី បានវាយទៅលើជនរងគ្រោះចំផ្ទៃមុខចំនួនពីរបីដៃ និងបក្ខពួកឈ្មោះ ខ្មៅ បានទាញកាំបិតតាំងតោពីកាបូបស្ពាយ គំរាមកាប់ជនរងគ្រោះបានរត់ចេញពីម៉ូតូ ខណៈនោះជនសង្ស័យឈ្មោះ ពិសី បានយកម៉ូតូជនរងគ្រោះឌុបបក្ខពួកឈ្មោះ ខ្មៅ គេចខ្លួនបាត់។

ស្របពេលនោះ សមត្ថកិច្ចល្បាតក្នុងមូលដ្ឋានទៅដល់អន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ទូច វី នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ។ សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយពីសាកសួរជនសង្ស័យឈ្មោះ ទូច វី បានសារភាពថាខ្លួន និងបក្ខពួក បានធ្វើសកម្មភាពវាយជនរងគ្រោះ យកម៉ូតូប្រាកដមែន។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមច្បាប់៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទី មុន

រមណីយដ្ឋាន “​ទឹកធ្លាក់​ភ្នំ​៥៣” ដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ជាទី​តាំង​ដ៏​មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​យ៉ាងខ្លាំង

ជីវិតកម្សាន្ដ៥៩ នាទី មុន

ទម្លាយមុខតារាស្រីថៃ ៤រូប រកលុយបានរាប់ម៉ឺនដុល្លារ ពេលបង្ហោះលើ Instagram ម្ដងៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ធី សុវណ្ណ​ថា ដៀល​សម រង្ស៊ី​ថា គ្មាន​ប្រាជ្ញា គ្មាន​គំនិត​ថ្មីៗ ដើម្បី​ធ្វើ​នយោបាយ​បន្ត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ច​​​​​បើក​ប្រតិបត្តិការ​​ពិនិត្យ​ទីតាំង​​លក់​គ្រឿង​សំអាង​ ដេត​ ម៉ាលីណា ​ក្រោយ​​​​​​​​​​ជន​រង​គ្រោះ​ប្រើ​​​​​ប្រាស់​ធ្វើ​ឲ្យ​​​ប៉ះពាល់​ស្បែក​​​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្ត​ព្រះសីហនុ​នឹង​បាញ់​កាំជ្រួច​២​ថ្ងៃ​អបអរ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ ២០២២

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services