សន្តិសុខសង្គម
សមាជិកជាន់ខ្ពស់គណបក្សខ្មែរក្រោកម្នាក់ត្រូវបានចាប់ខ្លួនក្រោយជាប់ពាក់ព័ន្ធនឹងករណីប្លន់
សមាជិកជាន់ខ្ពស់របស់គណបក្សខ្មែរក្រោកម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីជាប់ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធលើអ្នកលក់ឡេល្បីឈ្មោះម្នាក់ឈ្មោះ អ៊ាន សៀវម៉ី។
យោងតាមរបាយការណ៍សមត្ថកិច្ចកាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចបានធ្វើការប្រដេញតាមចាប់ និងឡោ មព័ទ្ធ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័ យទាំង០២នាក់ ដោយយកទៅធ្វើការសាកសួរបន្ត នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំង២រូប ដែលជាបក្សពួកចោរប្លន់ ម្នាក់ឈ្មោះ កេត ម៉ាច ភេទប្រុស អាយុ២៦ឆ្នាំ ជាសមាជិកប្រឹក្សាជាន់ខ្ពស់គណបក្សខ្មែរក្រោក មានទីលំនៅក្នុងភូមិប្រមូលផ្តុំ ឃុំត្រាច ស្រុកជ័យសែន ខេត្តព្រះវិហារ ។ និងម្នាក់ទៀតឈ្មោះ ថុន វឌ្ឍនៈបូរ៉ាម៉ី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ និងទិញលក់ រថយន្ត មានទីលំនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ។
ក្នុងនោះដែរជនសង្ស័យ ចំនួន០២នាក់ បើករថយន្តម៉ាកឡិចស៊ី GS-300 គ្មានស្លាកលេខ ទៅកន្លែងស្ងាត់ដើម្បីដុតកម្ទេច ចោលបំណងបំផ្លាញភស្តុតាងនៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក៏ត្រូវសមត្ថ ឃាត់ខ្លួនតែម្តង។

វេលាម៉ោងប្រមាណ១០ និង៤០នាទី ព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ត្រូវបានក្រុមចោរ មួយក្រុមមានគ្នា ៥នាក់ ស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ច កាន់ដីកាបង្គាប់ឲ្យនាំខ្លួន បន្លំចូលចាប់ខ្លួន អ្នកលក់ឡេអនឡានល្បីឈ្មោះ អ៊ាន សៀវម៉ី ហើយធ្វើសកម្មភាពប្លន់តែម្តង។ ក្រោយពួកចោរ បានចាកចេញប្រមាណ ៧នាទី ហើយប្អូនប្រុសរបស់ អ៊ាន សៀវម៉ី បានហៅទូរស័ព្ទមកកាន់លេខ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំការអន្តរាគមន៍។ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែលមានឈ្មោះហៅក្រៅថា William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពប្រាប់សមត្ថកិច្ច ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងករណីប្លន់ខាងលើ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


