សន្តិសុខសង្គម
លួចបូមប្រេងចេញពីត្រាក់ទ័រ សមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀតកំពុងគេចខ្លួន
ជនសង្ស័យពីរនាក់បានធ្វើសកម្មភាពលួចបូមប្រេងម៉ាស៊ូតចេញពីត្រាក់ទ័រមួយគ្រឿងដែលទុកសម្រាប់ដឹកសម្រាមនៅក្នុងផ្សារតាខ្មៅថ្មី ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅធ្វើការឃាត់ខ្លួនបានម្នាក់និងម្នាក់ទៀតរត់គេចខ្លួន ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២៣និង៣០នាទីនៅចំណុចផ្សារតាខ្មៅថ្មី ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលបានអោយដឹងថា ជនសង្ស័យ២នាក់ ទី១ឈ្មោះ គុយ វ៉ាន់ដេត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ និងឈ្មោះ ភក្រ័ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (គេចខ្លួន)។មុខសញ្ញាទើបចេញពីពន្ធនាគារខេត្តកណ្តាលរយពេល៣ឆ្នាំករណីគ្រឿងញៀន ។ ចំណែកជនរងគ្រោះឈ្មោះ ខាត់ សារិ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសង្កាត់ មុខរបរសន្តិសុខ ។

នគរបាលបន្ថែមទៀតថា មុនពេលកើតហេតុ មានជនសង្ស័យពីរនាក់បានជិះម៉ូតូមួយគ្រឿងមកឈប់នៅកន្លែងចាក់សំរាមក្នុងផ្សារតាខ្មៅថ្មី បន្ទាប់មកជនសង្ស័យឈ្មោះ គុយ វ៉ាន់ដេត បានចុះមកលួចបូមប្រេងម៉ាស៊ូតចេញត្រាក់ទ័រដែលទុកសម្រាប់ដឹកសម្រាម ហើយក៏ត្រូវសន្តិសុខផ្សារឃើញ ស្រែកថា ចោរៗ ក៏ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចកំពុងល្បាតតាមផ្លូវ ដេញចាប់ខ្លួនបានម្នាក់និងវត្ថុតាង យកមកសាកសួរនៅប៉ុស្តិ៍ដើមមៀនដើម្បីចាត់ការតាមនិតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀតឈ្មោះ ភ័ក្រ ពិតជាបានធ្វើសកម្មភាពលួចបូមប្រេងម៉ាស៊ូត ចេញពីត្រាក់ទ័ររបស់ជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ៖ ឆៃ យ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


