សន្តិសុខសង្គម
កាប់សម្លាប់ប្រពន្ធនិងអ្នកជិតខាងម្នាក់ រួមទាំងកូន៣នាក់ហើយព្យាយាមវះពោះយកគ្រឿងក្នុង
បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឡោមព័ទ្ធចាប់ខ្លួន បន្ទាប់ពីស្រវឹងស្រាផ្ទុះជម្លោះក្នុងគ្រួសាររួចទាញពូថៅកាប់សម្លាប់ប្រពន្ធខ្លួនឯង និងអ្នកជិតខាងម្នាក់ រួមទាំងកូនប្រុសស្រី៣នាក់បន្ថែមទៀត និងព្យាមបិទទ្វារពុះទ្រូងសពប្រពន្ធយកគ្រឿងក្នុង។

ករណីឃាតកម្មយ៉ាងសាហាវព្រៃផ្សៃនេះ បានកើតឡើងកាលពីវេលាម៉ោងជាង១៩និង៣០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភូមិពន្លៃ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ប៉ុល ឡា អាយុ៣៣ឆ្នាំ និង ប្រពន្ធឈ្មោះ យ៉ន អឿន អាយុ៣០ឆ្នាំ (ស្លាប់ដាច់ ក និងវះពោះ)។ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ ពេជ ហ៊ុន អាយុ៥៦ឆ្នាំ ក៏ត្រូវជនសង្ស័យកាប់បណ្តាលឲ្យស្លាប់ផងដែរ ខណៈដែលព្យាយាមចូលទៅជួយ(ចំកញ្ចឹង ក) និងកូន៣នាក់ (ស្រី២នាក់) ក៏ត្រូវបុរសជាឪពុករូបនេះកាប់បណ្តាលឲ្យរងរបួសធ្ងន់។
ក្រោយចាប់ខ្លួន កម្លាំងសមត្ថកិច្ចបានបញ្ជូនជនដៃដល់រូបនេះមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


