សន្តិសុខសង្គម
ថៃបញ្ជូនពលករខ្មែរជាង២០០នាក់ មកស្រុកកំណើតវិញតាមច្រក់តំបន់អូរអន្លក់ក្នុងខេត្តបាត់ដំបង
ពលករខ្មែរចំនួន២០៤នាក់ ត្រូវបានភាគីថៃចាប់បញ្ជូនត្រឡប់មកស្រុកកំណើតវិញតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបងនាថ្ងៃទី៥ ខែ មករា ២០២២។ នេះបើយោងតាមលោក សួន ស៊ីរ៉ា នាយការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
លោក សួន ស៊ីរ៉ា បានបញ្ជាក់ថា បន្ទាប់ពីទទួលពលករខ្មែរឲ្យចូលមកក្នុងប្រទេសវិញ និង ធ្វើការអប់រំណែនាំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ទៅលើពលករចំនួន ២០៤នាក់ក្នុងនោះមានស្ត្រីចំនួន៨៤នាក់,ក្មេងស្រីចំនួន១៣នាក់រួចមកក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបងបានយកសំណាកធ្វើតេស្តរហ័សទៅ លើពលករទាំងអស់ជាលទ្ធផលគឺអវិជ្ជមានជំងឺកូវីដ១៩ទាំងអស់គ្នា។

លោកសួន ស៊ីរ៉ា បានបន្តទៀតថា ក្នុងចំណោមពលករចំនួន២០៤នាក់គឺមានពលករចំនួន១៥០នាក់ប៉ុណ្ណោះដែលមានកាតចាក់វ៉ាក់សាំងកូវីដ១៩បានពេញលេញក្នុង នោះមានស្ត្រីចំនួន៦១ នាក់និងក្មេងចំនួន២៥នាក់ ។ ជាមួយនេះក្រុមគ្រូពេទ្យក៏បានចាក់វ៉ាក់សាំងឲ្យក្មេងចាប់ពីអាយុ៦ឆ្នាំដល់១២ឆ្នាំ បានចំនួន១០នាក់ស្រី៦នាក់ ហើយត្រូវបានក្រុមគ្រូពេទ្យជំនាញអនុញ្ញាតឲ្យវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ និងចំនួន ៥៤ នាក់ ស្ត្រី២៣នាក់ ក្មេង៤នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡី ស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកនាយការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថាស្នងការខេត្តតែងតែដាក់បទបញ្ជាឲ្យកម្លាំងក្រោមឱវាទចុះល្បាតតាមបណ្តោយព្រំដែនដើម្បីការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃជាពិសេសទប់ស្កាត់ពលករឆ្លងដែនដោយខុសច្បាប់និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញចូលក្នុងភូមិសាស្ត្រខេត្តបាត់ដំបងដើម្បីនាំខ្លួនយកមកចាត់ការតាមនីតិវិធីនៃច្បាប់ឲ្យខាងតែបានដើម្បីសន្តិសុខសង្គមក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ១៩ ចូលក្នុងសហគមន៍៕
ដោយ ៖ ណារី

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


