សន្តិសុខសង្គម
ខឹងឪពុកចុងវាយធ្វើបាបម្ដាយនិងចេះអំពើអាបធ្មប់ទាញកាំបិតផ្គាក់កាប់សម្លាប់
ជនដៃដល់ម្នាក់ជាកូនចុងរបស់ជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ សហការជាមួយកម្លាំងប៉ុស្តិ៍ធ្វើការស្រាវជ្រាវឃាត់ខ្លួន ក្រោយកាប់សម្លាប់ឪពុកចុងខ្លួនឯងដោយសារខឹងរឿងវាយធ្វើបាបម្ដាយរាល់ថ្ងៃ និងចេះអំពើអាបធ្មប់។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅភូមិស្រែកិន ឃុំត្រពាំជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្ទាប់ពីកាប់សម្លាប់ឪពុកចុងកាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កន្លងមក។

នគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ផ្លេង កំសត់ ភេទប្រុស អាយុ១៨ឆ្នាំ ។ ចំណែកជនរងគ្រោះមានឈ្មោះ ស្រី វ៉ាត ហៅ ឆូវ អាយុ៤៤ឆ្នាំ ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់បានកាប់ទៅលើជនរងគ្រោះដោយកាំបិតផ្គាក់ចំកញ្ចឹង ក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានសារភាពថា ដោយសារខឹងឪពុកចុងវាយធ្វើបាបម្ដាយរាល់ថ្ងៃ និងចេះធ្វើអំពើអាបធ្មប់៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


