សន្តិសុខសង្គម
ឆក់ទាំងព្រឹកនៅខណ្ឌពោធិ៍សែនជ័យ ជនរងគ្រោះដួលរបួសធ្ងន់ធ្ងរ
ជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់ការបូបពីស្ត្រីម្នាក់បានសម្រេចបណ្តាលឱ្យដួលបោកក្បាលរងរបួសធ្ងន់ធ្ងរ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ ជនសង្ស័យគេចទៅបាត់ដោយសុវត្តិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះស្ថិតក្នុងសភាពរបួសធ្ងន់ធ្ងរ បោកផុងលលាដ៍ សន្លប់ឈឹង មានឈ្មោះ ពុំ រ៉ាវី ភេទស្រី វ័យជាង៣០ឆ្នាំ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាវ៉េវ ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត លុះទៅដល់ខាងកើតច្រកចូលអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានជនសង្ស័យជិះម៉ូតូម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខ ធ្វើសកម្មភាពឆក់ទាញយកកាបូប បណ្តាលឱ្យជនរងគ្រោះដួលបោកនឹងថ្នល់ រងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ភ្លាមៗ ។

តាមប្រជាពលរដ្ឋបានលើកឡើងថា ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ អសន្តិសុខ បទល្មើសចោរឆក់ សឹងរាល់ថ្ងៃទៅហើយ ធ្វើឱ្យប្រជាពលរដ្ឋព្រួយបារម្ភ៕
អត្ថបទ៖ សុខា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


