Connect with us

សន្តិសុខសង្គម

អាជ្ញាធរឃាត់ម៉ូតូ ៧គ្រឿង ដែលចតល្មើសច្បាប់នាំឲ្យស្ទះចរាចរណ៍ នៅជុំវិញរបងមន្ទីរពេទ្យកុមារជាតិ

បានផុស

នៅ

អាជ្ញាធរខណ្ឌទួលគោក បានចុះរៀបចំសណ្តាប់ធ្នាប់ ជុំវិញរបងមន្ទីរពេទ្យកុមារជាតិ ដោយបានឃាត់ម៉ូតូ ៧គ្រឿង ដែលចតល្មើសច្បាប់ បង្កការកកស្ទះចរាចរណ៍ និងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់។

ការចុះរៀបចំសណ្ដាប់ធ្នាប់នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២នេះ នៅតាមផ្លូវលេខ១១០ ផ្លូវ ២៥៧ ជុំវិញរបងមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១  ខណ្ឌទួលគោក រាជធានីភ្នំពេញ ដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរង ខណ្ឌទួលគោក។

នៅក្នុងការចុះនេះ អាជ្ញាធរខណ្ឌទួលគោក បានឃាត់ម៉ូតូ ៧គ្រឿង ដែលចតល្មើសរំខាន នាំឲ្យកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់ យកមករក្សាទុកនៅអធិកាដ្ឋាន នគរបាលខ​ណ្ឌទួលគោកជាបណ្តោះអាសន្ន ដើម្បីអប់រំ និងផាកពិន័យ តាមច្បាប់ចរាចរណ៍ផ្លូវគោក។

ចំណែកឯម្ចាស់ទីតាំងលក់ដូរ លើចិញ្ចើមផ្លូវលេខ ២៥៧ ចំនួន ៨ទីតាំង ត្រូវបានអាជ្ញាធរណែនាំ ឲ្យបញ្ឈប់ការលក់ដូរលើទ្រូងផ្លូវ ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ និងកកស្ទះចរាចរណ៍ ផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម