សន្តិសុខសង្គម
Update៖ ករណីឆេះរោងចក្រកាត់ដេរនៅស្រុកត្រាំកក់ ខូចខាតអគារមួយខ្នងទាំងស្រុង
ករណីទុស្សេខ្សែភ្លើងបង្កឱ្យអគ្គីភ័យ ឆាបឆេះរោងចក្រកាត់ដេរខោខាវប៊យ ស្ថិតនៅភូមិស្រង៉ែ ឃុំរំពាក់ពេន ស្រុកត្រាំកក់ ខេត្តតាកែវ នៅវេលាម៉ោង ១២ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២នេះ បណ្ដាលឱ្យអាគារមួយក្នុងរោងចក្ររងការខូចខាតទាំងស្រុង និងរថយន្ត ម៉ូតូជាច្រើនគ្រឿងរងការខូចខាត។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់កម្ពុជាថ្មីថា ហេតុការណ៍អគ្គីភ័យនេះ មិនបណ្ដាលឱ្យមានអ្នករងរបួសនោះទេ ដោយសារម៉ោងដែលឆេះ ជាពេលវេលាកម្មករ ត្រូវចេញហូបបាយថ្ងៃត្រង់ ប៉ុន្តែមានម៉ូតូ និងរថយន្តច្រើនគ្រឿងត្រូវរងការបំផ្លាញ។

នាយកកដ្ឋានពន្លត់អគ្គីភ័យបានឱ្យដឹងថា រថយន្តពន្លត់អគ្គិភ័យរបស់ស្រុក និងស្នងការដ្ឋាននគរបាលខេត្ត បានចេញប្រតិបត្តិការជួយអន្តរាគមន៍សង្គ្រោះ និងពន្លត់ភ្លើងបានទាន់ពេលវេលា នៅម៉ោងជាង ១ រសៀល មិនបណ្ដាលឱ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែររោងចក្រ៕



អត្ថបទ៖ ឡេង ដេត
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


