Connect with us

សន្តិសុខសង្គម

បុរសម្នាក់ ត្រូវឃាតកដាក់ខ្នោះដៃទៅក្រោយ ហើយចាក់សម្លាប់រួចយកទៅកប់ដីចោល

បានផុស

នៅ

សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកប់ក្នុងដី ដោយមិនដឹងមូលហេតុ។​ ករណីនេះ​បាន​កើតមានឡើង​នៅ​ម៉ោង​ប្រមាណ​ ៩​ ព្រឹកកាលពី​ថ្ងៃទី​ ២១ ខែមករា ឆ្នាំ​ ២០២១ ស្ថិតនៅ​ខាងក្រោយ​តំបន់​ឆាយ​ណា​ថោ​ន ក្នុងភូមិ​សាស្ត្រ​ក្រុម​ ៨ ​ភូមិ​ ៦​ សង្កាត់​លេខ ​៤ ​ក្រុង​/​ខេត្ត​ព្រះសីហនុ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាកសព​បន្ទាប់ពី​ក្រុម​សមត្ថកិច្ច​ជំនាញ​ជីក​គាស់​ចេញពី​ក្នុង​ដី សព​មាន​សភាព​ស្អុយ​ហើម​រលួយ​មើលមុខ​លែង​ស្គាល់​។​ សកម្ម​ភាពចុះ​ស្រាវជ្រាវ​រុករក​វត្ថុតាង​ករណី​មនុស្សឃាត​នេះ ដឹកនាំ​និង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​កន្លែងកើតហេតុ​។​ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា យោងតាម​ការពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​របស់​ក្រុម​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា សាកសព​ភេទ​ប្រុស​នេះ មាន អាយុ​ប្រហែល​៣៧​ឆ្នាំ ដល់​៤៥​ឆ្នាំ ស្លាក​ខោខ្លី ដោះអាវ រំ​កម្រាល​ពួក មាន​ស្នាម​មុត​ត្រង់​លើ​ដោះ​ទាំងសងខាង នឹងមាន​ស្លាកស្នាម​មួយចំនួនទៀត រីឯ​ដៃ​ជាប់​ខ្នោះ​ព័ទ្ធ​ទៅក្រោយ​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា ករណីនេះ ​កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ​ដើម្បី​ឈានទៅ​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ និង​ស្វែងរក​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ករណី​មនុស្សឃាត​នេះ​៕

អត្ថបទ៖ ស៊ុយ ចាន់​ធា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម