សន្តិសុខសង្គម
ជនសង្ស័យ២នាក់ លួចបើកទ្វាររថយន្តយកទូរសព្ទដៃ 12pro max បានសម្រេច
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ លួចបើកទ្វាររថយន្តយកទូរសព្ទដៃ 12pro max បានសម្រេច ត្រូវប្តីប្រពន្ធពីរនាក់ជិះម៉ូតូប្រដេញ ពីក្រោយ កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ តាំងពីផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រហូតដល់មហាវិថីចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្អើលទាំងកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យជួយដេញ តែមិនទាន់ បាត់ដាន បាត់ស្រមោល ត្រង់ចំណុចខាងក្រោយសាលារៀនគោកបញ្ជាន់ ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ បាត់ស្រមោលឈឹង។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជាប្តីជិះរថយន្ត ចំណែកប្រពន្ធជិះម៉ូតូផ្សេង ទៅឈប់រកទិញឥវ៉ាន់ នៅផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈដែលចុះចេញពីរថយន្ត ស្រាប់តែមានជនសង្ស័យគ្នា២នាក់ ជិះម៉ូតូម៉ាកនិច ពណ៌ស លាយលឿង មួយគ្រឿង ទៅធ្វើសកម្មភាពបើកទ្វាររថយន្ត លួចយកទូរសព្ទដៃ ម៉ាក iPhone 12 Pro Max មួយគ្រឿងបានសម្រេចហើយ ជិះរត់គេច ភ្លាមៗ ទាញម៉ូតូរបស់ប្រពន្ធជិះប្រដេញតាម រហូតដល់មហាវិថីចោមចៅ មុខផ្សារកាណាស៊ីធី ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ផ្អើលទាំងកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ជួយដេញតាម តែជនសង្ស័យបើករត់គេចចូល ខាងក្រោយសាលារៀនគោកបញ្ជាន់ ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ស្រាប់បាត់ស្រមោល បាត់ដាន ជនសង្ស័យ។

ក្រោយពីដេញតាមលែងទាន់ ជនរងគ្រោះមានតែឌុបគ្នាវិលទៅដាក់ពាក្យបណ្តឹងនៅខាងខណ្ឌសែនសុខវិញ ជាកន្លែងកើតហេតុ៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


