សន្តិសុខសង្គម
ឃាត់ខ្លួនមនុស្ស ៩ នាក់ ករណីលួចបូមប្រេងរថយន្ត និងគ្រឿងចក្រធ្វើផ្លូវរបស់ជប៉ុន យកលក់
ជនសង្ស័យ ៩ នាក់ ត្រូវសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបង្ក្រាប និងឃាត់ខ្លួន ពាក់ព័ន្ធករណីលួចបូមប្រេងរថយន្ត និងគ្រឿងចក្រចេញពីក្រុមហ៊ុនជប៉ុន ដែលកំពុងសាងសង់ផ្លូវជាតិលេខ ៥ និងទទួលផលចោរកម្ម។ ការបង្ក្រាបករណីនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ នៅក្នុងភូមិសំរោងឃុំតាជេស ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ ធ្វើឡើងក្រោមការបញ្ជារផ្ទាល់របស់ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងចុះប្រតិបត្តិការដោយមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលបានឃាត់ខ្លួនរួមមាន ១. ឈ្មោះ កែត ភា , ២. ឈ្មោះ ខៀវ សាវឿន, ៣. ឈ្មោះ ឃឿន វិសាល, ៤. ឈ្មោះ ទន់ សាតូ, ៥. ឈ្មោះ ប៉ាត់ ប៊ុនលី, ៦. ឈ្មោះ យក់ សីហា ត្រូវចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើលួច។ ៧. ឈ្មោះ ម៉ាត់ គ្រីយ៉ា ត្រូវចោទប្រកាន់ពីបទលួចលក់ប្រេង ៨. ឈ្មោះ តឹបណាត និង ៩. ឈ្មោះ សុខ ពិសិដ្ឋ ចោទពីបទទទួលផលចោរកម្ម អ្នកទទួលទិញប្រេង ដែលបានប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានប្រេងម៉ាស៊ូត ចំនួន ០៨កាន និងរថយន្តលួចចូលទៅបូមប្រេង ចំនួន ០១ គ្រឿង ម៉ាក Nissan (Frontier) ពណ៌ទឹកប្រាក់។


ករណីខាងលើនេះ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បានរាយការណ៍ជូនសមត្ថកិច្ចផ្ទាល់ថា មានមនុស្សមួយក្រុមជាអ្នកស៊ី ឈ្នួលបើកគ្រឿងចក្រ និងរថយន្តឱ្យក្រុមហ៊ុនជប៉ុន បានឃុបឃិតគ្នាជា មួយសន្តិសុខយាមគ្រឿងចក្រ បើកដៃឱ្យជនសង្ស័យឈ្មោះ តឹប ណាត និងឈ្មោះ សុខ ពិសិដ្ឋ ចូលទៅទិញប្រេងដែលពួកខ្លួនបានបូមចេញពីគ្រឿងចក្រនៅនឹងការដ្ឋានទាំងយប់តែម្តង។ ដែលករណីលួចបូមប្រេងលក់នេះ មិនមែនជាលើកទី ១ របស់ពួកគេទេ គឺជនសង្ស័យទាំងនេះតែងតែប្រព្រឹត្តជាច្រើន លើកច្រើនសារ
ហើយរាល់ការប្រព្រឹត្តម្តងៗ គឺមាន ការចាត់តាំងបក្ខពួក ដើម្បីរៀបចាំលួចបូមប្រេង។ ដោយឡែកប្រេងដែលឈ្មួញដាក់លក់តាមផ្លូវជាកានៗនោះ ភាគច្រើនគឺអ្នកស៊ីឈ្នួលបើករថយន្តធំៗ ឬអ្នកស៊ីឈ្នួលបើកគ្រឿងចក្រជាអ្នកលួចបូមយកទៅលក់ឲ្យឈ្មួញនៅតាមទីប្រជុំជន។
ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង និងក្រុមហ៊ុនជប៉ុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំណាត់ ការរបស់ឯកឧត្តមព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង និងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី ខូវ លី ស្នងការខេត្តកំពង់ឆ្នាំង ដែលបង្ក្រាបបានដោយជោគជ័យនូវបទល្មើសខាងលើនេះ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


