Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​បង្ហាញ​មុខ​ជន​សង្ស័យ​ប្រុសស្រី​៧នាក់​​ ករណី​បន្លំ​ធ្វើ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់ អចលនវត្ថុ (​ប្លង់រឹង​) និង​ឆបោក​លុយ​ជាង​២លានដុល្លារ

បានផុស

នៅ

ភ្នំពេញ​ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការ​បង្ហាញ​មុខ​ជនសង្ស័យ​បុ្រសស្រី​ចំនួន៧នាក់​ជាសាធារណៈ​ ករណីបន្លំ​ឯកសារ និង​ឆបោក​យក​ប្រាក់៤ករណី​ផ្សេង​គ្នា គិត​ជា​ទឹក​ប្រាក់​អស់​ប្រមាណ​ជាង២លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​បង្ហាញ​មុខ​ជនសង្ស័យ​ប្រុស​ស្រី​ទាំង៧នាក់​នេះ ធ្វើ​ឡើង​កាល​ពី​វេលា​រសៀល​ថ្ងៃទី ២៤ ខែ កុម្ភៈ​ ឆ្នាំ២០២២ បន្ទាប់ពី​សមត្ថកិច្ច ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​១៩ ,២១​និង ថ្ងៃទី​២២ ខែ កុ​ម្ភៈ ឆ្នាំ ២០២២​កន្លងមក​។ សមត្ថកិច្ច​ក៏​បាន​ឲ្យដឹងថា បក្ខពួក​ជនសង្ស័យ​ជាច្រើននាក់​ទៀត​កំពុង​គេចខ្លួន​ ហើយ​សមត្ថកិច្ច​ក៏​កំពុង​បន្ត​ស្វែង​រក​ឃាត់​ខ្លួន​។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​បង្ហាញ​មុខ​ជាសាធារណៈ​នោះ​ទី១ឈ្មោះ វ៉ាន់ សុ​វ​ត្តិ​ឌី ហៅ​ជៀប ជូ​ពី​ដា​រី ហៅ​លឹម លីង​យី​ភេទ​ស្រី​អាយុ​៤៦​ឆ្នាំ ជា​អ្នក​គក់​ជេរ​ដី​ស្នាក់នៅ ផ្ទះ​លេខ ១១T ផ្លូវ​លេខ ៤I​បុរី​លឹម ឈាង​ហាក់ ក្នុងភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​, ទី​២.​ឈ្មោះ លាស់ យូ ហៅ បូ វ​ណ្ណះ ភេទ​ប្រុស ជា​អ្នកទិញ​លក់​គោ មាន​លំនៅ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ , ទី​៣.​ងេ​ត បាញ ហៅ​យម អេង ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ ស្នាក់នៅ ភូមិ ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់​ខេត្តកំពត​, ទី​៤.​ជុំ ភាព ភេទ​ប្រុស​អាយុ ៣៥​ឆ្នាំ ជា​ភ្ងា​ក់​ងារ សេវាកម្ម​ប្រាក់កម្ចី និង​អចលនទ្រព្យ​ស្នាក់នៅ ភូមិ តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​, ទី​៥.​កង ស៊ី​ណាត ហៅ​សំណាង ហៅ​ប្រុស ហៅ​បាក់ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ ជា​អ្នក​គូក់​ជេរ​ដី ស្នាក់នៅ ភូមិ សន្សំ​កុសល់​២ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ ,​ទី​៦.​កង់​ចាន់​ធឿន ហៅ​ម៉ៅ​ឌឿ​ន ភេទ​ប្រុស​អាយុ ៤៥​ឆ្នាំ ស្នាក់នៅ​ភូមិ សន្សំ​កុសល់​២ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ​ន​និង ទី​៧​ឈ្មោះ​ហេង ស​ម្ភ​ស្ស​ហៅ ហេង សំភ័ស្ស​,​ហៅ​ហៅ​យូ​ស្រីមុំ ភេទ​ស្រី​អាយុ​៣១​ឆ្នាំ មាន​លំនៅ ភូមិ កណ្តោល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​គៀនស្វាយ ខេត្តកណ្តាល ។

ក្នុង​នោះ​សមត្ថកិច្ច​បាន​ដកហូត​អត្តសញ្ញាណប័ណ្ណ ក្លែងក្លាយ , សៀវភៅ​គ្រួសារ​ក្លែងក្លាយ​,​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ​ក្លែងក្លាយ , សៀវភៅ​មូល​ប្ប​ទា​នប​ត្រ​ធានា​គារ​ប្រៃសណីយ៍​កម្ពុជា​១​ក្បាល ព្រមទាំង​ឯកសារ​មួយចំនួន ទៀតផង​ដែរ​។

លោក​វរសេនីយ៍​ឯក ប៊ុន សត្យា នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំ​រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ មាន​បក្សពួក ជាច្រើន​នាក់ ដែល​បានរៀបចំ​ឯកសារ ក្លែងក្លាយ ធ្វើ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់ អចលនវត្ថុ (​ប្លង់រឹង​) ដោយ​ម្ចាស់ ដី ពុំបាន​ដឹង ហើយ​បាន​យក​ដី​នោះ​ទៅ​លក់​និង យក​ប្លង់​នៅ ដាក់​នៅ​ធានា​គារ ដើម្បី យក ប្រាក់ ដែល​ក្នុងនោះ មាន​៤​ករណី​ផ្សេងគ្នា។

លោកនាយ​ការិយាល័យ បាន​បន្ត​ដឹង​ទៀតថា ជនសង្ស័យ ទាំងនោះ បាន​ក្លែងបន្លំ​ឯក​ដីធ្លី នៅតាម​បណ្តាល​ខេត្ត​និង​រាជធានី​ភ្នំពេញ ដែល​ឯកសារ​វិញ្ញាបនបត្រ​ស​ម្គា​ល់​ម្ចាស់ អចលនវត្ថុ​ទាំងនោះ គី​មន្ទីរជំនាញ មក​ពិនិត្យ ត្រឹម​ត្រូវតែ មិន​មាននៅ​គល់បញ្ជីរ​ឡើយ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៧​នាក់​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​បណ្ដោះអាសន្ន រង់ចាំ​បញ្ជូនទៅ​តុលាការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

តើ យ៉ង ប៉ាក់ ដែលប្រើគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ Chivann Pen ជានរណា?

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

Tesla ប្រកាសប្រមូលរថយន្តអគ្គិសនីសេរ៊ីឆ្នាំ ២០២៤ ចូលរោងចក្រវិញ ដោយសារបញ្ហាឈ្នាន់ហ្គែរ

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

កូរ៉េខាងជើងបាញ់ផ្លោងមីស៊ីលរយៈចម្ងាយជិតចូលចន្លោះឧបទ្វីបកូរ៉េ និងជប៉ុន

ព័ត៌មានជាតិ៣៦ នាទី មុន

ក្រសួងការងារ សហការជាមួយ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រៀបចំពិធីបុណ្យចូលឆ្នាំថ្មី មហាសង្ក្រាន្តខ្មែរ នៅកូរ៉េ

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

ប្រជាជន ហៃទី កំពុងស្វែងរកកន្លែងមានសុវត្ថិភាព ខណៈក្រុមក្មេងទំនើង​គ្រប់គ្រងស្ទើរពេញទីក្រុង

Sokha Hotels

ព័ត៌មានពេញនិយម