សន្តិសុខសង្គម
ជនជាតិថៃម្នាក់ លោតពីអគារកាស៊ីណូជាន់ទី ១១ បណ្ដាលឲ្យស្លាប់មួយរំពេច
យុវជនជាជនជាតិថៃម្នាក់ សតិអារម្មណ៍មិនល្អ បានលោតពីលើអគារកាស៊ីណូជាន់ទី ១១ បណ្តាលឲ្យស្លាប់មួយរំពេច។ នេះកើតឡើងនៅវេលាម៉ោង ៤ និង ៣០ នាទីទៀបភ្លឺ ថ្ងៃទី ៣ ខែមិនា ឆ្នាំ ២០២២ របស់ហ៊ុនកាស៊ីណូក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន ១ សង្កាត់ក្បាលស្ពាន ១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កម្លាំងជំនាញព្រហ្មទណ្ឌ បានឲ្យដឹងថាជ នរងគ្រោះមានឈ្មោះ មេសា សយស៊ែង ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិថៃ មុខរបរជំនួយការទីផ្សាររបស់ក្រុមហ៊ុនក្រោន។ ប្រភពបានបន្តឲ្យដឹងថា តាមការសាកសួរពីមិត្តភក្ដិដេកនៅបន្ទប់ជាមួយឈ្មោះ ភីរ៉ាយ៉ុត វុទ្ធីឃុន ប៉ាវ ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិថៃ និង ឈ្មោះវ ង្ស សាវ៉ាន់ផយគង់ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិថៃ ធ្វើការជាមួយគ្នា រស់នៅខេត្តរឆៈបូរី ប្រទេសថៃ បានបំភ្លឺថា ជនរងគ្រោះនៅយប់កើតហេតុនោះ ជនរងគ្រោះមានអារម្មណ៍មិនស្រួល អង្គុយលេងទូរស័ព្ទតែម្នាក់ឯង ហៅមិននិយាយស្តី មានអាការៈមិនដឹងខ្លួន។ លុះនៅវេលាម៉ោង ៣ ជាងទៀបភ្លឺ ពួកគាត់ដេកលក់ ក្រោយពេលពួកគាត់ដេកលក់ គាត់អត់ដឹងជនរងគ្រោះនោះទៅណាទេ លុះព្រឹកឡើងបុគ្គលិកអគារស្នាក់នៅ បានទៅគោះទា្វរបន្ទប់ហើយសួរថា មានបាត់បងប្អូនអត់ ហើយឲ្យមើលរូបថតមើលរួចក៏យំតែម្តង។

កម្លាំងជំនាញព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងទៀតថា តាមការស្រាវជ្រាវឃើញថា សពឈ្មោះ មេសា សយសែង ភេទប្រុស អាយុ១៩ឆ្នាំ ពិតជាស្លាប់ដោយសារលោតពីលើអគារជាន់ទី ១១ ពិតប្រាកដមែន គ្មានពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ។ សពក្រោយពីកម្លាំងជំនាញធ្វើការពិនិត្យរួចបានយកទៅតម្កល់ទុកនៅវត្តបាលិលេយ្យ តាមបញ្ជាលោកព្រះរាជអាជ្ញាធររង លឹម ប៊ុនសុភក្រ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកកំណើតនៅប្រទេសថៃ តែម្តង៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


