សន្តិសុខសង្គម
ឈ្មួញឈើប្រចាំស្រុកសំឡូត វាយគ្នាផ្អើលដល់ប៉ូលិស រឿងដណ្តើមម៉ូយលក់ដី
មនុស្សមួយក្រុមដែលដែលក្នុងនោះមានស្ត្រីម្នាក់ ជាមេឈ្មួញរកស៊ីឈើដ៏ធំប្រចាំតំបន់ក្បែរព្រំដែនថៃ បានប្រើហិង្សា ទាញគល់អុសវាយគ្នាទៅវិញទៅមក រហូតបែកឈាម និងត្រូវប៉ូលិសឃាត់ខ្លួនបាន២នាក់។
ហេតុការនៃអំពើហិង្សាឈានដល់ការបង្ករបួសស្នាមបានកើតឡើងកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ៧ព្រឹក នៅចំណុចភូមិអូរដើមចេក ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលជាករណីជម្លោះដណ្តើមគ្នាកាយដីដឹកចាក់លក់រវាង២ភាគី។

ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បានបង្កឡើងដោយជនសង្ស័យឈ្មោះ នូ សឿន ភេទប្រុសអាយុ៤៦ឆ្នាំ រស់នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ដោយសារតែដណ្តើមម៉ូយគ្នាដឹកដីលក់បានប្រើដុំភ្លើងសាកថ្មទូរស័ព្ទនៅក្នុងកាបូបវាយទៅលើឈ្មោះ គង់ ចាន់ថន ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង បណ្តាលអោយបែកម្រាមដៃម្ខាង។ ភ្លាមៗនោះដែរឈ្មោះ គង់ សុខជូ (ហៅធី) ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះខាងលើបានយកឈើគល់អុសទៅវាយឈ្មោះនូ សឿន វិញ និងប្រពន្ធឈ្មោះ រើត សុខា ភេទស្រី អាយុ៥១ឆ្នាំ ហៅយាយមាន់ ( ជាមេឈ្មួញរកសុីឈើប្រចាំស្រុកសំឡូត ) បណ្តាលអោយរបួសបែកក្បាល ។

ករណីនេះសមត្ថកិច្ចបានអនុវត្តតាមបញ្ជារបស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ គង់ សុខជូ(ហៅធី) និងជនសង្ស័យឈ្មោះ នូ សឿន ដើម្បីកសាងសំណុំរឿងទៅការិយាល័យជំនាញខេត្តតាមនីតិវិធី ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


