សន្តិសុខសង្គម
លុយរាប់លាន និងទ្រព្យសម្បត្តិជាច្រើន ត្រូវភ្លើងឆេះគ្មានសល់
បាត់ដំបង ៖ លំនៅឋានមួយខ្នង ត្រូវបានអគ្គីភ័យឆាបឆេះគ្មានសល់ រួមជាមួយនឹងទ្រព្យសម្បត្តិជាច្រើនផងដែរ ខណៈដែលម្ចាស់កំពុងលង់លក់ក្នុងដំណេក ស្រាប់តែមានករណីនេះកើតឡើងតែម្តង។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង ៣ និង ៤៥នាទីទៀបភ្លឺ ស្ថិតនៅចំណុចក្រុមទី១ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានករណីអគ្គិភ័យកើតឡើងចំនួន ១លើក បណ្តាលឲ្យឆេះផ្ទះ១ខ្នង (ឆេះទាំងស្រុង) ទំហំ ៦មx៧ម ធ្វើពីជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ ឃុត ឈៀប ភេទប្រុស អាយុ ៧៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ គឺខណ:ដែលម្ចាស់កំពុងដេកលក់ទាំងមិនដឹងខ្លួន។

ការឆេះនេះបានបំផ្លាញទៅលើទ្រព្យសម្បត្តិជាច្រើនដូចជា ផ្ទះ ១ខ្នង ម៉ាស៊ីនបូមទឹក ៣គ្រឿង ម៉ាស៊ីនដេរ ២គ្រឿង កង់គោយន្ត ២គ្រាប់ ឯកសារ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ខ្សែ.ក ផ្លាកទីនទម្ងន់ ៥ជីចិញ្ចៀន ១វង់ ទម្ងន់ ១ជី សម្ភារ:សំខាន់ៗក្នុងផ្ទះមួយចំនួនទៀត ឆេះទាំងស្រុង ឆេះប្រាក់ខ្មែរអស់ចំនួន ២,០០០,០០០(ពីរលានរៀល) និង ឆេះប្រាក់ដុល្លារអស់ចំនួន ៦,០០០ ដុល្លារ(ប្រាំមួយពាន់ដុល្លារ)។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចគឺ មូលហេតុ ឆ្លងចរន្តអគ្គិសនី ៕
អត្ថបទ ៖ សោ និយមរ័ត្ន




-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


