សន្តិសុខសង្គម
តូចចិត្តប្រពន្ធលែងលះហើយយកកូនទៅបាត់ ជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ
បុរសម្នាក់ព្រោះតែមានវិបត្តិគ្រួសារប្រពន្ធរត់ចោលព្រមទាំងយកកូនប្រុសស្រីទៅបាត់ទៀតក៏សម្រេចចិត្តជិះម៉ូតូមួយគ្រឿងមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែមិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋនិងនគរបាលជួុយឃាត់ខ្លួនទាន់ពេល។
ការប៉ុនប៉ងសម្លាប់ខ្លួននេះបានធ្វើអោយមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរសរូបនោះឈ្មោះ សួន វាសនា អាយុ២៥ឆ្នាំ មុខរបរជាសន្តិសុខយាមរោងចក្រ មានទីលំនៅក្នុងបុរីពិភពថ្មី សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានប្រពន្ធជាកម្មាការីនី កាត់ដេរនិងមានកូនស្រី២នាក់ ។
តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះបានជិះម៉ូតូម៉ាកហុងដា ធុនសេ១០០កូរ៉េ ពណ៌ទឹកប៊ិច មួយគ្រឿង ធ្វើដំណើរឡើងស្ពានក្នុងទិសដៅពីលិចទៅកើត ។ នៅពេលធ្វើដំណើរជិតដល់កណ្តាលស្ពានក៍បានឈប់ម៉ូតូ ដើរទៅតោងបង្កាន់ដៃស្ពានប្រុងលោតទឹកសម្លាប់ខ្លួន តែហាក់ដូចជាពុំដាច់ចិត្ត ភ្លាមៗនោះប្រជាពលរដ្ឋធ្វើដំណើរក៏បានឃាត់សួរនាំ និងរាយការណ៍ ទៅនគរបាលចរាចរណ៍ ប្រចាំគោលដោះរង្វង់មូលគួចកាណុង នាំទៅសាកសួរ ។

តាមបុរសរូបនោះបានអោយដឹងថា ខ្លួនពុំចង់រស់នៅនោះទេ ដោយខូចចិត្តខ្លួនឯងដែលប្រពន្ធលែងលះហើយ អោយប្អូនមក យកកូនស្រីតូចៗ២នាក់ទៅខេត្តបាត់ដំបងបាត់ ។ ដោយសារតែតែលតោលប្រពន្ធលែងលះអស់សង្ឃឹមក្នុងជីវិតក៏បានជិះម៉ូតូ មកលោតទឹកសម្លាប់ខ្លួនតែពុំបានសម្រេច។ បន្ទាប់ពីឃាត់ខ្លួនសាកសួរនគរបាលក៏បានទាក់ទងទៅគ្រួសារ និងបានធ្វើការណែនាំ អប់រំកុំអោយគិតខ្លី រួចក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ៕
អត្ថបទ៖ រស្មី


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


