សន្តិសុខសង្គម
Update៖ ករណីធាក់ប្លន់យកម៉ូតូប៉ះចំមន្ត្រីយោធាមានកាំភ្លើងបាញ់៩គ្រាប់ស្លាប់ជនសង្ស័យម្នាក់
ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ត្រូវបានមន្ត្រីយោធាម្នាក់ ( ជនរងគ្រោះ ) បាញ់ជាច្រើនគ្រាប់បណ្តាលអោយស្លាប់ម្នាក់ និងបក្ខពួកជាច្រើននាក់ទៀតបានរត់គេចខ្លួនអស់ បន្ទាប់ពីក្រុមជនសង្ស័យខាងលើធ្វើសកម្មភាពធាក់ផ្តួលម៉ូតូជនរងគ្រោះអោយដួល រួចលើកម៉ូតូជនរងគ្រោះបម្រុងបើករត់គេចខ្លួន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពអោយដឹងថា នៅមុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JC-4840 ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ បំណងទៅអង្គភាពបំពេញការងារ ។ លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែលិចមុខជនសង្ស័យមួយក្រុមមានគ្នាចន្លោះពី៦ទៅ៧នាក់ ជិះម៉ូតូជាច្រើនគ្រឿងបានធ្វើសកម្មភាពជិះម៉ូតូទៅក្បែរជនរងគ្រោះ រួចធាក់ផ្ដួលម៉ូតូជនរងគ្រោះបណ្តាលអោយជនរងគ្រោះធ្លាក់ពីម៉ូតូដួលលើដី ។ ភ្លាមៗនោះ ជនសង្ស័យម្នាក់បានស្ទុះទៅលើកម៉ូតូជនរងគ្រោះបំណងជិះរត់គេច ក៏ត្រូវជនរងគ្រោះជាមន្ត្រីយោធាបានដកកាំភ្លើងពីចង្កេះបាញ់ស្រោចទៅលើក្រុមជនសង្ស័យបណ្តាលអោយជនសង្ស័យម្នាក់ដែលជិះម៉ូតូរបស់ជនរងគ្រោះដួលស្លាប់នៅលើម៉ូតូតែម្តង ចំណែកដែលបក្ខពួកផ្សេងទៀតបានជិះរត់គេចបាត់ស្រមោលសូន្យ បន្ទាប់ពីដឹងថា ជនរងគ្រោះមានកាំភ្លើង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើហេតុដើម្បីធ្វើការពិនិត្យវិច្ច័យ ។ ក្នុងការពិនិត្យសមត្ថកិច្ចរកឃើញមានគ្រាប់កាំទុះចំនួន០៩គ្រាប់ ដែលជាគ្រាប់កាំភ្លើងម៉ាកឡុក ។
យ៉ាងណាមិញ សពជនសង្ស័យត្រូវបានដឹកតាមរថយន្តយកទៅកាន់ វត្តឬស្សីសាញ់ ដើម្បីធ្វើកោសល្យវិច័យនៅទីនោះ ។ ដោយឡែក ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអញ្ចើញខ្លួនទៅសាកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌ អំពីដំណើររឿងហេតុដែលបានកើតឡើង ។

សូមបញ្ជាក់ថា ចំពោះអត្តសញ្ញាណរបស់ជនរងគ្រោះ និងជនសង្ស័យដែលស្លាប់ គឺមិនទាន់មានប្រភពអះអាងបញ្ជាក់អោយដឹងនៅឡើយនោះទេ ៕
អត្ថបទ៖ លីហេង




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


