សន្តិសុខសង្គម
នៅទីបំផុតតុលាការខេត្តសៀមរាប សម្រេចដាក់ពន្ធនាគារ មន្ត្រីព្រិន្ទបាលឯក លក្ខិណា វីរៈរិទ្ធ ដែលប្រើហិង្សាលើកូនចុង
សៀមរាប ៖ បន្ទាប់ពីមានការរិះគន់នៅក្នុងបណ្ដាញសង្គមយ៉ាងចាស់ដៃ កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការរដ្ឋានខេត្តសៀមរាប បានឃាត់ខ្លួនមន្ត្រីនគរបាលដែលប្រើហិង្សាលើកូនចុង ហើយនៅទីបំផុត លោក ជួន សុ រាសី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចដាក់ពន្ធនា គារ នៅល្ងាច ថ្ងៃទី២៤ខែ មិនាឆ្នាំ ២០២២។

យោងតាមក្រមព្រហ្មទណ្ឌ ២១៩ ចំណុច ១ ចោទពី បទហឹង្សា ដោយមានស្ថានទម្ងន់ទោស ទាក់ទង និង ជនរងគ្រោះចាប់ពី ២ ឆ្នាំ ទៅ៥ឆ្នាំ និង ពិន័យជាទឹកប្រាក់ ពី ៤ លាន ទៅ១០ លាន រៀលដែលមានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ចំណែក ម្តាយ កុមារីរងគ្រោះ មានឈ្មោះ តាំង សុខ ហ្គេច និង កូន ស្រី ឈ្មោះ អ៊ឹង សុខកណ្ណិកា អាយុ ១ ឆ្នាំ ៣ ខែ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។
សូមបញ្ជាក់ថា លោកព្រិន្ទបាលឯក លក្ខិណា វីរៈរិទ្ធ មានតួនាទីជាព្រិន្ទបាលឯក អត្តលេខ 71848 ឋានៈនាយរងផ្នែកគ្រប់គ្រងសហគ្រាសគ្រឹះស្ថាន ឯកជន ដែល ខាំ ក្មេងស្រី ត្រូវបានកម្លាំងការិយា ល័យនគរបាលជំនាញនាំខ្លួនពីសាលា នគរបាលជាតិមិត្តភាព កម្ពុជា-វៀតណាម ក្នុងខេត្តកំពង់ស្ពឺ ដែលជននេះកំពុងរៀនវគ្គបំប៉នជំនាញសន្តិសុខផ្ទៃក្នុង។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី១៨ ខែមីនាឆ្នាំ២០២២ លោកព្រិន្ទបាលឯក លក្ខិណា វីរៈរិទ្ធ និង ម្តាយ ព្រមទាំងកុមារីជនរងគ្រោះ បាននាំគ្នាទៅ ដើរលេងនៅឯខេត្តព្រះសីហនុ ធ្វើដំណើររៀងៗខ្លួនដើម្បីទៅជួបគ្នា នៅសាលានគរបាលជាតិមិត្តភាព កម្ពុជា-វៀតណាម ក្នុងខេត្តកំពង់ស្ពឺ។ នៅពេលជួបគ្នាលោក លក្ខិណា វីរៈរិទ្ធ បានធ្វើសុំពរកុមារីជនរងគ្រោះ តែកុមារី មិនព្រមស្រាប់តែក្រោយមក ជនបង្កបានធ្វើសកម្មភាពខាំ និងដាល់ ទៅលើកុមារី ជាច្រើនកន្លែង លើរាងកាយ ខណៈពេលដែលម្តាយក្មេងរងគ្រោះចូលបន្ទប់ទឹក។ នៅពេលម្តាយមក ស្រាប់តែគេឆ្លើយដោះសារថា ខាំ កូនលេង ព្រោះខ្នាញ់ពេក។

លុះនៅថ្ងៃទី១៩ ខែមីនា លោក លក្ខិណា វីរៈរិទ្ធ បានឈ្លោះគ្នាជាមួយម្តាយក្មេងរងគ្រោះ ដែលក្នុងថ្ងៃនោះដដែល ជនបង្ក បានធ្វើសកម្មភាពខាំ និងវាយលើកុមារីបន្ថែមទៀត នៅពេលម្តាយជនរងគ្រោះមិននៅ ធ្វើឲ្យកុមារីទន់ខ្លួន និងអស់កម្លាំង រើបំរាស់ពុំរួច។
សមត្ថកិច្ចបន្តថា នៅថ្ងៃទី២០ខែមីនានេះ ម្តាយក្មេងរងគ្រោះ បានទាក់ទងរកមិត្តភ័ក្ត្រ ឲ្យមកទទួលខ្លួន និងកូន ចាកចេញពីខេត្តព្រះសីហនុ ទៅកាន់ខេត្តសៀមរាបវិញ។រីឯ ជនបង្ក បានធ្វើដំណើរតាមឡានក្រុងមកសាលានគរបាលជាតិមិត្តភាព កម្ពុជា- វៀតណាម មុន ម្តាយកុមារី រងគ្រោះ។

សមត្ថកិច្ច បានបន្ថែមថា បន្ទាប់នាំខ្លួនពីខេត្តកំពង់ស្ពឺមកកាន់ខេត្តសៀមរាប ទាំងយប់តែម្តង។ ក្នុងដែលមហាជនសាទរទៅនឹងចំណាត់ការរបស់តុលាការខេត្តសៀមរាបដែលបានដាក់ទោសទណ្ឌទៅលើជនបង្កដែលជាមន្ត្រីនគរបាលខេត្តសៀមរាប ទៅតាមផ្លូវច្បាប់៕
ដោយ ៖ កុសល

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


