សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនក្រុមលួចកាត់ខ្សែភ្លើងក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា
សមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទ ចុះពិនិត្យបង្រ្កាបបានមុខសញ្ញាសកម្មដែលលួចកាត់ ខ្សែភ្លើងនៅក្នុងក្រុងខេមរភូមិន្ទ និងនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោកវរសេនីយឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង អោយដឹងនៅព្រឹកថ្ងៃទី៩ ខែមេសានេះថា រូបលោក និងកម្លាំងនគរបាលប៉ុស្តិ៍ទាំង៣សង្កាត់ បានបើកការស្រាវជ្រាវស្វែងរកមុខសញ្ញាសង្ស័យរហូតដល់វេលាម៉ោង ៣និង០០នាទីទាបភ្លឺ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ទើបកំណត់បានមុខសញ្ញាជនសង្ស័យ និងរកកន្លែងលាក់ខ្លួនជនសង្ស័យឃើញស្ថិតក្នុងភូមិ៣សង្កាត់ដងទង់។

លោកអធិការនគរបាលក្រុងខេមរភូមិន្ទបន្តថា ជនសង្ស័យទាំង២នាក់នោះ ទី១.ឈ្មោះ មាស ទិត្យ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ និង២.ឈ្មោះ តំ សុីណា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ។

ក្រោយផ្តល់ចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង និងអំពូលសឡាក្នុងភូមិសាស្ត្រក្រុង និងស្រុកមណ្ឌលសីម៉ា ជាច្រើនលើកពិតប្រាកដមែន។ កម្លាំងសមត្ថកិច្ចបន្តកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី។

បើយោងវត្ថុតាងដកហូត មានដូចជា ម៉ូតូម៉ាកMSX ពណ៍ខ្មៅលាយក្រហម ស្លាកលេខកំពត 1I-4926 ១គ្រឿង (ម៉ូតូធ្វើសកម្មភាព)
•ម៉ូតូសណ្តោងរ៉ម៉ក ១គ្រឿង (សំរាប់ដឹកខ្សែភ្លើង)
•កន្ត្រៃកាត់ដែកចំនួន១
•កន្ត្រៃកាត់ខ្សែភ្លើងចំនួន១
•ដង្កាប់កាត់ខ្សែភ្លើងចំនួន១
•ដាវចំនួន១
•កាំបិតចំនួន១
•ខ្សែកាប និងខ្សែភ្លើងចំនួន២ខ្សែ
•ដែកឆាបចំនួន១
•ម៉ូទ័របូមទឹកចំនួន១
•អំពូលសឡាចំនួន៨ផ្ទាំង
•ខ្សែសំរាប់ទាញផ្តួលបង្គោលសឡាចំនួន១
•និងឧបករណ៍សំរាប់ធ្វើសកម្មភាពមួយចំនួនទៀត៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


