Connect with us

សន្តិសុខសង្គម

គ្រោះធម្មជាតិផ្គររន្ទះ បាញ់សម្លាប់ស្ដ្រីម្នាក់នៅក្នុងវត្តលើភ្នំគូលែន

បានផុស

នៅ

បាតុភូតធម្មជាតិ(ភ្លៀង,ផ្គរ,រន្ទះ)បានឆក់យកជីវិតស្ត្រីជាគ្រូបង្រៀនកាត់ដេរម្នាក់ និងរបួស៣នាក់ដោយសាររន្ទះបាញ់ ខណៈកំពុងធ្វើសមាធិនៅលើភ្នំគូលែន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៤និង៤០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ចំណុចវត្តចាស់ ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវីរៈសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ដោយបានព័ត៌មាននេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ និងប្រជាការពារភូមិតាពេញដើម្បីចុះពិនិត្យសព ដែលស្ថិតនៅ ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប តែជនរងគ្រោះត្រូវបានសាច់ញ្ញាតិយកមកសង្រ្គោះនៅមណ្ឌលសុខភាពស្រុកស្វាយលើ ។

សពឈ្មោះ ថាប់ សុភ័ក្រ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរគ្រូបង្រៀនកាត់ដេរ ទីលំនៅបច្ចុប្បន្នភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ លោកបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ប៊ូ វន្ថា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរគ្រូបរមី រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (អ្នកមកជាមួយជនរងគ្រោះ )បានអោយដឹងថា មុនពេលកើតហេតុនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ខ្លួនជាមួយជនរងគ្រោះ និងមិត្តភ័ក្ដិមានគ្នា១៥នាក់ បាននាំគ្នាមកភ្នំគូលែននៅចំនុចវត្តចាស់ ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីធ្វើការតាំងសមាធិ ពេលមកដល់ពួក​ខ្លួនបានទៅសុំកន្លែងព្រះសង្ឃដើម្បីសមាធិ ក្រោយពីព្រះសង្ឃអនុញាត្តហើយ ខ្លួននិងមិត្តភ័ក្ដិបានរ៉ៃប្រាក់គ្នាដើម្បីទិញសម្ភារ:រៀបចំកន្លែងសមាធិ លុះមកដល់វេលាម៉ោង១៤និង១០ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២២២ ស្រាប់តែមានភ្លៀងធ្លាក់មួយមេលាយឡំទៅដោយខ្យល់និងរន្ទះ។ ភ្លាមនោះខ្លួននិងមិត្តភ័ក្ដិបានចូលទៅជ្រកក្រោមកុដិលោក ស្រាប់តែមានរន្ទះបានបាញ់​ចំកុដិលោកបណ្ដាលអោយត្រូវជនរងគ្រោះ​សន្លប់បាត់បង់​ស្មារតី ពេលនោះមិត្តភ័ក្ដិរបស់ខ្លួនបានជួយសង្រ្គោះដោយធ្វើចលនាបេះដូង ហើយបន្តដឹកទៅសង្រ្គោះនៅមណ្ឌលសុខភាពស្រុកស្វាយលើ ពេលទៅដល់លោកគ្រូពេទ្យ​បានជួយសង្គ្រោះ​តែជនរងគ្រោះ​បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ បន្ទាប់មកក៏បានបន្ដដឹកសពជនរងគ្រោះតាមឡានពេទ្យយកទៅឯស្រុកកំណើត ។

លោកបញ្ជាក់ថា ការពិនិត្យសាកសព ផ្នែកក្បាល ដងខ្លួន នឹងអាវ:យវ:ពុំឃើញមានស្លាកស្នាមឡើយ។ សន្និដ្ឋាននិងយោងតាមការបំភ្លឺពីសាក្សី ព្រមទាំងការពិនិត្យកន្លែងកើតហេតុរបស់កម្លាំងជំនាញ និង គ្រូពេទ្យមណ្ឌលសុខភាពស្វាយលើ ជនរងគ្រោះគឺស្លាប់ដោយសារន្ទះបាញ់ពិតប្រាកដមែន។ ក្រោយការពិនិត្យចប់សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល បង្ហាញពីយុទ្ធសាស្ត្រដឹកនាំក្រុមការងារ​តាមអង្គភាព ទទួលបានជោគជ័យ និងប្រសិទ្ធភាព

សន្តិសុខសង្គម១២ នាទី មុន

ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងចុះ ដកហូតត្រីខុសច្បាប់ចំនួន ៥០ គីឡូ

កីឡា១៥ នាទី មុន

កំណត់ត្រាអាក្រក់បំផុត វៀតណាម បញ្ចប់កុងត្រាគ្រូ Philippe Troussier

ព័ត៌មានជាតិ១៦ នាទី មុន

ស ស យ ក និងក្រសួងការងារ ចុះអនុស្សរណៈ​យោគយល់គ្នាដើម្បីជំរុញការផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលជំនាញ និងបច្ចេកទេសដល់យុវជន និងការចុះឈ្មោះស្វែងរកការងារ

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម