សន្តិសុខសង្គម
ចិញ្ចើមផ្លូវក្រុងតាខ្មៅស្ទើរលែងមាន ខណៈក្រុមអាជីវករយកធ្វើអាជីវកម្មប្រយោជន៍ផ្ទាល់ខ្លួន
បច្ចុប្បន្ន គេសង្កេតឃើញថា ចិញ្ចើមផ្លូវ សម្រាប់សិស្សានុសិស្ស និងប្រជាពលរដ្ឋធ្វើដំណើរមានសុវត្ថិភាព នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ស្ទើរលែងមាន ដោយសារក្រុមអាជីវករមួយចំនួនបានយកចិញ្ចើមផ្លូវទាំងនោះធ្វើអាជីវកម្ម ជាប្រយោជន៍ផ្ទាល់ខ្លួន ខណៈអាជ្ញាធរអនុវត្តវិធានការចុះអប់រំរួច ក្រោយមកអ្វីៗត្រឡប់មកដដែលៗវិញ។

ប្រជាពលរដ្ឋ លើកឡើងថា ចិញ្ចើមផ្លូវជាផ្លូវសម្រាប់អ្នកថ្មើរជើង តាមបណ្តោយផ្លូវជាតិលេខ២ ចាប់ពីគល់ស្ពានព្រែកត្នោត រហូតដល់មុខមន្ទីរពេទ្យបង្អែកជ័យជំនះ លែងមានហើយ មានតែការតាំងលក់ចាប់ហួយ ម្ហូបអាហារ ម៉ូតូ យ៉ាងអនាធិបតេយ្យ។

ចំណែកផ្លូវមុខវិទ្យាល័យ ហ៊ុន សែន សេរីភាព វិញ ត្រូវបានក្រុមអាជីវករដាក់រទេះលក់ពេញចិញ្ចើមផ្លូវ ធ្វើឱ្យសិស្សានុសិស្សមិនមានផ្លូវដើរ ឬត្រូវចុះដើរមកផ្លូវធំ ដែលប្រឈមនឹងគ្រោះថ្នាក់បំផុត។ ជាមួយគ្នានេះ ផ្លូវលេខ២១ វិញ ចិញ្ចើមផ្លូវក៏លែងមានដែរ ដោយមានការតាំងលក់ម៉ូតូ និងទូរស័ព្ទពេញចិញ្ចើមផ្លូវ។ ចិញ្ចើមផ្លូវក្បែរមន្ទីរក្រសួងអប់រំ យុវជននិងកីឡា ខេត្តកណ្តាល វិញ សុទ្ធតែទូរលក់កាហ្វេ ដាក់លក់ពេញចិញ្ចើមផ្លូវ សម្រាប់ថ្មើរជើង។

អ្នកលក់ដូរបង្ហើបខ្លះៗថា ការដាក់តាំងលក់បែបនេះបាន ដោយសារក្រុមអាជីវករ បានបង់លុយឱ្យអាជ្ញាធរ សង្កាត់ក្រុងតាខ្មៅ ទើបលក់បាន មិនមែនចេះតែដាក់លក់បាននោះទេ។

ជុំវិញបញ្ហានេះ ភ្នាក់ងារព័ត៌មាន បានទាក់ទង លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ តែលោកឆ្លើយថា កំពុងរវល់ប្រជុំ រួចក៏បិទទូរស័ព្ទ។

ប្រជាពលរដ្ឋសង្ឃឹមថា មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ នឹងពិនិត្យ និងដោះស្រាយករណីនេះជូនសាធារណជនប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖ ឆៃ យ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


