Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចបញ្ជាក់ពីចំនួនទឹកប្រាក់ដែលក្រុមចោរគាស់ទូដែកក្នុងរោងចក្រ តៃអ៊ីហ្ស៊ី

បានផុស

នៅ

បន្ទាប់ពីធ្វើការស្រាវជ្រាវករណីចោរលួចចូលគាស់ទូដែកក្នុងក្រុមហ៊ុនរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ សមត្ថកិច្ចបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលបាត់ និងពេលវេលាដែលក្រុមចោរ​ចូលធ្វើសកម្មភាព។

សមត្ថកិច្ចបានឲ្យដឹងថា ទឹកប្រាក់ដែលបាត់មានចំនួន ៩៨១,០០០ដុល្លារសហរដ្ឋអាមេរិក នៅសល់លុយខ្មែរ ៩,៧៩១,៥០០រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានបន្ថែមថា ក្រុមចោរបានធ្វើសកម្មភាពនៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបន្ទប់គណនេយ្យ ក្នុងរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ដែលស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបង្កឡើងដោយជនសង្ស័យមានគ្នាចំនួន០៤នាក់ឡើងទៅ (មិនស្គាល់អត្តសញ្ញាណ)។ ក្រោយធ្វើសកម្មភាព ក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ម្សិលមិញនេះ មានការភ្ញាក់ផ្អើលមួយនៅក្នុងក្រុមហ៊ុនរោងចក្រកាត់ដេសម្លៀកបំពាក់ តៃអ៊ីហ្ស៊ី ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលក្រុមចោរបានចូលគាស់ទូដែកយកប្រាក់ប្រហែល១លានដុល្លារ ហើយនាំគ្នាគេចខ្លួនបាត់។

ទោះបីយ៉ាងណា កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើស្រាវជ្រាវស៊ើបអង្កេតលើករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានដល់ចាប់ខ្លួនក្រុមជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ វិនាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ៦ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១១ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១៤ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ១៤ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម