សន្តិសុខសង្គម
រថយន្តធ្លាក់ចូលក្នុងអាងទឹកកំពីងពួយបុរសអ្នកបើកបរម្នាក់បាត់បង់ជីវិត
សេចក្ដីរាយការណ៍បឋមបានឱ្យដឹងថា មានករណីរថយន្តធ្លាក់ចូលក្នុងអាងទឹកកំពីងពួយស្ថិតនៅក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង នៅវេលាម៉ោង ៩ យប់ ថ្ងៃទី ២៦ ខែកញ្ញា លុះដល់ម៉ោង ៥៖៥០ នាទីព្រឹកទើបប្រជាពលរដ្ឋប្រទះឃើញ ចំណែកបុរសម្នាក់ជាអ្នកបើកបរបានស្លាប់បាត់បង់ជីវិត។

រថយន្តមួយគ្រឿង ត្រូវបានពលរដ្ឋប្រទះឃើញធ្លាក់ចូលទៅក្នុងទឹកអាងកំពីងពួយ ដែលគេដឹងថា នៅក្នុងរថយន្តនោះអាចមនុស្សស្លាប់នៅខាងក្នុងផងដែរ ប៉ុន្តែនៅមិនទាន់ដឹងមូលហេតុនៅឡើយ។
បើតាមការរៀបរាប់ពីប្រជាពលរដ្ឋដែលស្នាក់នៅក្បែៗនោះបាននិយាយថា ពួកគាត់មិនបានចាប់អារម្មណ៍ឡើយ ដោយគ្រាន់តែបានឮសម្លេងរថយន្តរោទ៍តែបន្តិចហើយក៏ស្ងាត់ទៅ គឺនៅចន្លោះប្រហែលម៉ោង៩ ទៅម៉ោង១០យប់ ថ្ងៃទី២៦ កញ្ញានេះ លុះព្រឹកឡើងទើបដឹងថាមានរថយន្តធ្លាក់ចូលក្នុងអាង។

ភ្លាមៗនោះដែរ សមត្ថកិច្ចក៏បានចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យ ដោយក្រោយមកគេបានដឹងថា អ្នកបើកបររថយន្តមានឈ្មោះ ហេង បណ្ឌិត បានបាត់បង់ជីវិតក្នុងអាយុ២៨ឆ្នាំ គឺបានស្លាប់នៅក្នុងរថយន្តនោះតែម្តង ដោយបច្ចុប្បន្នសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុនៅឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន





-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


