សន្តិសុខសង្គម
អំណោយសម្តេចតេជោ ហ៊ុន សែន ចែកជូនពលរដ្ឋរងគ្រោះ ស្នាក់នៅទីទួលសុវត្ថិភាព ៥៣៩គ្រួសារ
អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកទៅ ចែកជូនដល់ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់មកស្នាក់នៅទីទួលសុវត្ថិភាពចំនួន ៥៣៩គ្រួសារ មកពី ៦សង្កាត់ ក្នុងខេត្តបន្ទាយមានជ័យ ដោយក្នុង ១គ្រួសារទទួលបាន ឃីត១កញ្ចប់ ក្នុងឃីតមាន អង្ករ ១០គីឡូក្រាម មី ១០កញ្ជប់ ត្រីខ ៥កំប៉ុង ទឹកស៊ីអ៊ីវ ២ដប ទឹកត្រី ២ដប ធូបមូស១ដុំ សារុងមួយ មុងមួយ ទឹកសុទ្ឋ ៣ដប សាប៊ូដុសខ្លួន២ដុំ ថ្នាំពេទ្យ ១កញ្ចប់។

នៅព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ អំណោយរបស់សម្តេចតេជោ បានយកមកចែកជូនពលរដ្ឋរងគ្រោះលិចទឹកនោះតាមរយៈលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោកស្រី ឆាត សុជា ចៅសង្កាត់ព្រះពន្លា លោករវៈសេនីយ៍ឯក ស៊ី ឌី អធិកានគរបាលក្រុងសិរីសោភ័ណ និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀត។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ ចាប់តាំងពីជំនន់ទឹកភ្លៀងមកដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ចាប់ផ្តើមធ្លាក់ខ្យល់ ជំនន់ទឹកភ្លៀងចាប់ផ្តើមស្រកៗបណ្តើរហើយទូទាំង ក្រុង ស្រុកទាំង៩ របស់ខេត្ត។ ពេលទឹកជន់លិចនោះ មានប្រជាពលរដ្ឋស្លាប់ដល់ទៅ ១៧នាក់ ក្នុងនោះមានសត្វអសិរពិសចឹកមនុស្ស ៤០០ករណី ពុំមានមនុស្សស្លាប់ទេ យកទៅពេទ្យសង្គ្រោះទាន់។

ទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់ ៩ស្រុក ក្រុង ឃុំ សង្កាត់ពី ៤៧ ដល់ ៤៩ ឃុំ/សង្កាត់ និង ២៧៨ ភូមិ។ គិតត្រឹមនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ប៉ះពាល់មនុស្ស កើនឡើង ៦៣ ៨១៦ នាក់ ឬ ១៥ ០៧៤ គ្រួសារ ជម្លៀសកើនពី ១០០០គ្រួសារ ដល់ ១៤៣១គ្រួសារ សត្វពាហនៈ ២៨៦៧ ក្បាល ស្រូវជាង ៣៦ ០៥៩ ហិកតា ខូចខាត ៥ ៦៤៦ ហិកតា។

លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទាំងអស់ត្រូវបានសមត្ថកិច្ច ៣ស្ថាប័ន មានកម្លាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត និងយោធា រដ្ឋបាល ខេត្ត ក្រុង ស្រុកបានជួយដឹកជញ្ជូនជន្លៀសប្រជាពលរដ្ឋទាំងអស់ទៅដាក់ទីទួលសុវត្ថិភាពហើយ ប្រជាពលរដ្ឋខ្លះអាចនៅផ្ទះបណ្តោះអាសន្ន បានក៏ធ្វើការចែកស្បៀងឱ្យហូបជាបណ្ដោះអាសន្នជាហូហែរ។

លោកបានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ត្រូវចេះថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីការពារជំងឺឆ្លងនានា បើមានបញ្ហាសុខភាពបឋម សូមអញ្ជើញទៅពិគ្រោះ ពិនិត្យសុខភាព និងទទួលសេវា ឬថ្នាំសង្កូវ នៅមណ្ឌលសុខភាពដែលនៅជិតផ្ទះ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន