Connect with us

សន្តិសុខសង្គម

ឆេះរថយន្តមួយគ្រឿងក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិកទាំងព្រឹក

បានផុស

នៅ

ឆ្លងចរន្តអគ្គិសនីឆាបឆេះរថយន្តមួយគ្រឿងយ៉ាងសន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ចេញអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញផ្សែងចេញពីរថយន្តមួយគ្រឿង ម៉ាក Mercedes ពណ៌ស គ្មានស្លាកលេខ ដែលចតទុកចោល រហូតបង្កជាអណ្តាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ទើបប្រជាពលរដ្ឋ និងសន្តិសុខបម្រើការងារនៅខាងក្នុង ពហុកីឡដ្ឋាន បានរាយការណ៍កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួចទំនាក់ទំនងទៅកម្លាំងជំនាញបង្កា និងពន្លត់អគ្គីភ័យដើម្បីចេញជួយអន្តរាគមន៍។

បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម រថយន្តបង្កា និងពន្លត់អគ្គីភ័យរបស់ទីក្រុងអូឡាំព្យាចំនួន២គ្រឿងបានចេញទៅដល់ទីតាំងកើតហេតុ រួចបានធ្វើការបាញ់ពន្លត់ភ្លាមៗ ដោយមិនបង្កឲ្យឆាបឆេះរាលដាល និងបង្កឲ្យនរណាម្នាក់រងរបួសនោះទេ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម