សន្តិសុខសង្គម
បញ្ជូនឧត្តមសេនីយ៍ក្លែងក្លាយឡើងតុលាការរឿងឆបោកប្រាក់
ភ្នំពេញ ៖ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ឌឿន សាវឿន ភេទប្រុសអាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្ថិតនៅផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឆបោកលុយជាងមួយលានដុល្លារ និងក្លែងឯកសារ ជា ឧត្តមសេនីយ៍ យោធា ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជាអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យឈ្មោះ ឌឿន សាវឿន ឲ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីធ្វើការសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទឆបោក តាមបណ្តឹងរបស់ឈ្មោះ សែស ប្រាក់ពិសិដ្ឋ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌឿន សាវឿន នៅខេត្តកោះកុង កាលពីថ្ងៃទី២៤ ខែតុលាឆ្នាំ២០២២ ករណីឆបោក កាលពីអំឡុងឆ្នាំ២០២០ តាមដីកា ហើយសមត្ថកិច្ចរកឃើញឯកសារក្លែងមួយចំនួន ក្លែងខ្លួនជាឧត្តមសេនីយ៍ ក្លែងព្រះរាជក្រឹត្យ ក្លែងប៊ិចត្រាឈ្មោះឧត្តមសេនីយ៍ ក្លែងអត្តសញ្ញាណប័ណ្ណនាយទាហាន។
តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹង ការឆបោកជនរងគ្រោះ ជនសង្ស័យប្រើល្បិចលួងលោមឲ្យជនរងគ្រោះឈ្មោះ សែស ប្រាក់ពិសិដ្ឋ និងប្រពន្ធ ប្រគល់ប្រាក់ ទិញដីសាងសង់ផ្ទះ នៅខេត្តកោះកុង ខេត្តព្រៃវែង ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តកំពង់ស្ពឺ ដើម្បី សាងសង់ផ្ទះសម្រាប់ស្តុកទំនិញដែលនាំចូលពីក្រៅប្រទេសដែលមានទឹកប្រាក់សរុបជាង១លានដុល្លារ ៕
ដោយ ៖ មករា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


