Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសថៃចាប់ខ្លួនជនជាតិចិន ១៦ នាក់ ពីបទឆបោកតាមទូរស័ព្ទនៅប៉ាតាយ៉ា

បានផុស

នៅ

កាលពីថ្ងៃទី២ ខែកញ្ញា ប៉ូលិសថៃបានចាប់ខ្លួនជនជាតិចិន ១៦នាក់ ដែលជាជនឆបោកតាមទូរស័ព្ទ ក្នុងផ្ទះ ៤ខ្នង នៅសង្កាត់ Bang Lamung ប៉ែកខាងកើតនៃទីក្រុងប៉ាតាយ៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំងស៊ើបអង្កេតនៃស្នងការដ្ឋាននគរបាលខេត្តឈុនបុរី បានឆែកឆេរផ្ទះទាំង ៤ ខ្នង បន្ទាប់ពីទទួលព័ត៌មានថា មានជនឆបោកតាមទូរស័ព្ទជនជាតិចិន ជួលទីតាំងនោះអស់រយៈពេលជាង ៣ ខែមកហើយ។

ជនសង្ស័យទាំង ១៦នាក់ មានបុរស ១២នាក់ និងស្រ្ដី ៤នាក់។ ក្រៅពីជនជាតិចិនទាំង ១៦នាក់ ក៏មានស្រ្ដីជនជាតិថៃម្នាក់ផងដែរ ដែលជាអ្នកថែទាំផ្ទះឲ្យពួកគេ។

ស្ត្រី​ជនជាតិ​ថៃ​​រូបនោះ បានប្រាប់​ប៉ូលិស​ថា នាង​ទទួលប្រាក់ឈ្នួល ៧០០០ បាត​ក្នុង​មួយ​ខែ ​ដើម្បី​ទិញ​អាហារ និង​សម្អាត​ផ្ទះឲ្យពួកគេ ហើយមិនសូវដឹងរឿងជនជាតិចិនទាំងនោះទេ។ នាងដឹងត្រឹមថា ពួកគេមានប្រាក់ខែម្នាក់ ៤៨ ៦០០ បាត ប៉ុណ្ណោះ ។

ចំពោះករណីខាងលើ ប៉ូលិស​បានរឹបអូស​​កុំព្យូទ័រ​ ១ គ្រឿង ទូរស័ព្ទ​ដៃ​ ១ គ្រឿង​ ទូដែក​ ១ និងរថយន្ត Toyota Alphard ថ្មី​មួយ​គ្រឿងទៀតដែលចតចោលក្នុងបរិវេណផ្ទះនោះ។

បច្ចុប្បន្នមនុស្ស​ទាំង​ ១៧ ​នាក់​កំពុងត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ​ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Bangkokpost

ចុចអាន៖ បើមិនចង់ឱ្យជនឆបោកគ្រប់គ្រងទូរសព្ទយើងបានកុំចុចតំណភ្ជាប់ទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាជ្ញាធរ​ថៃរឹបអូស​ព្រុយត្រីឆ្លាមជាង​៤០០​នៅ​អាកាសយានដ្ឋាន ដោយ​គ្រោងរត់ពន្ធទៅចិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​ដាក់​ការសង្ស័យ​ថា​ របបយោធាមីយ៉ាន់​ម៉ា​​បំពាក់​​​​កម្មវិធី​​នុយក្លេអ៊ែរ​​​យោធា​សហការជាមួយរុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី

ព័ត៌មានជាតិ១២ ម៉ោង មុន

ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ

Sokha Hotels

ព័ត៌មានពេញនិយម