សន្តិសុខសង្គម
អភិបាលខេត្តចុះពិនិត្យមើលផ្សារ ៣ថ្ងៃអាជ្ញាធរប្រើវិធានការក្ដៅរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារសាមគ្គីស្ទឹងត្រែង
អាជ្ញាធរខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី ១វិច្ឆិកាឆ្នាំ ២០២២នេះ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារសាមគ្គីស្ទឹងត្រែង ក្រោយពីលោកអភិបាលខេត្តចុះពិនិត្យមើលផ្សារបាន ៣ ថ្ងៃ។ ដោយប្រើនៅវិធានការក្តៅចំពោះអាជីវករមួយចំនួនដែលមិនបានស្ដាប់តាមការណែនាំរបស់អាជ្ញាធរ។

ប្រធានផ្សារបានកំណត់គោលការណ៍ចំនួន ៣ឲ្យអាជីវករត្រូវតែគោរពតាមនោះគឺអ្នកលក់ដូរក្នុងផ្សារ និងជុំវិញផ្សារទាំងអស់ត្រូវដាក់ អីវ៉ាន់ត្រឹមគំនូស ដែលបានរៀបចំហើយមិនអនុញ្ញាតឲ្យដាក់តាំងលក់ហួសខឿន ឬលើផ្លូវចូលផ្សារឡើយ។ ទី២-ចំពោះប្រជាពលរដ្ឋលក់ដូរបន្លែផ្លែឈើត្រីសាច់នៅលើខឿន ឬលើផ្លូវជុំវិញផ្សារ និងខាងជើងផ្សារទាំងអស់ មិន អនុញ្ញាតឲ្យលក់ដូរបន្តទៀតឡើយ គឺត្រូវរកទីតាំងលក់ដោយខ្លួនឯង។

ទី៣-ម្ចាស់ម៉ូតូដែលបានចតអនាធិបតេយ្យជុំវិញផ្សារ ក៏ត្រូវយកទៅផ្ញើរឲ្យបានសមរម្យ។ ក្នុងករណីមិនគោរពតាមការ ណែនាំនេះ នៅពេលអាជ្ញាធរចុះរៀបចំសណ្ដាប់ធ្នាប់ប៉ះពាល់ខូចខាតទ្រព្យសម្បត្តិមិនទទួលខុសត្រូវឡើយ។
គួរបញ្ជាក់ថាការរៀបចំសណ្ដាប់ធ្នាប់នៅជុំវិញបរិវេណផ្សារសាមគ្គីស្ទឹងត្រែងកាលពីព្រឹកមិញនេះ មានអាជីវករមួយចំនួនមិនសប្បាយចិត្ត ក៏ដោយសារតែពួកគាត់ចោទថាមិនស្មើភាពគ្នា។
ម្យ៉ាងទៀតចំពោះអ្នកលក់ដូរកញ្ច្រែងល្អីតូចតាចមានបន្លែត្រីសាច់បន្តិចបន្តួចឡើងពីភូមិឃុំមក ក៏ត្រូវហាម ឃាត់ ដោយ អាជ្ញាធរមិនបានរកទីតាំងឲ្យពួកគាត់តូចតាចបានលក់ដូរនឹងគេនោះឡើយ៕

អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


