សន្តិសុខសង្គម
ប្អូនថ្លៃកើតជំងឺសសៃប្រសាទយកកាំបិតកាប់បងថ្លៃរបួសធ្ងន់
លោកវរសេនីយ៍ទោ លន ចន្ថា អធិការរងទទួលផែនព្រហ្មទណ្ឌស្រុកស្អាង បានប្រាប់អោយដឹងនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា មូលហេតុដែលប្អូនថ្លៃ យកកាំប៉ិតកាប់បងថ្លៃនោះ គឺគ្មានមូលហេតុ ។ ដោយសារជនសង្ស័យជាប្អូនថ្លៃជាមនុស្សអត់គ្រប់ទឹក មានសំបុត្របើកថ្នាំសសៃរប្រសាទ ។ បន្ទាប់ពីជនសង្ស័យបានយកកាំប៉ិតកាប់ទៅលើបងថ្លៃរួចសមត្ថកិច្ចជំនាញបានចុះធ្វើការឃាត់ខ្លួនបានភ្លាមៗតែម្តង ។

ហេតុការណ៍នេះបានកេីតឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២វេលាម៉ោង១៦និង៣០នាទីនៅចំណុចភូមិទួលស្ពឺ ឃុំតាលន់ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ យ៉ន សុខជា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាបងថ្លៃ (មានស្នាមរបួសក្បាលចំនួន០១កន្លែង និងស្មាខាងឆ្វេងចំនួន០២កន្លែងទៀត)។ជនសង្ស័យឈ្មោះ ប៉ាក់ សុខភេន ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។

លោកអធិការរងបានបញ្ជាក់ថា នៅវេលាម៉ោងកេីតហេតុខាងលេី ជនរងគ្រោះបានជិះម៉ូតូឌុបប្រពន្ធមកជួយធ្វើម្ហូបនៅក្នុងកម្មវិធីបង្កក់កូនរបស់ឈ្មោះ គន្ធា ដែលត្រូវជាបងប្អូនហើយពេលនោះជនរងគ្រោះកំពុងតែធ្វើម្ហូបស្រាប់តែជនសង្ស័យបានជិះម៉ូតូឌុបម្ដាយមកកម្មវិធីនោះដែររួចហើយជនសង្ស័យក៏បានជិះម៉ូតូត្រឡប់ផ្ទះទៅវិញបានបន្តិចក្រោយមកជនសង្ស័យក៏បានជិះម៉ូតូត្រឡប់មកកន្លែងកម្មវិធីនោះវិញ ហើយបានយកកាំបិតបុ័ងតោកាប់ត្រូវចំក្បាលជនរងគ្រោះចំនួន០១កាំបិត និងកាប់ត្រូវចំស្មាខាងឆ្វេងចំនួន០២កាំបិតទៀតបណ្តាលអោយរងរបួសចេញឈាមហើយពេលនោះជនរងគ្រោះក៏បានចាប់ជនសង្ស័យជាប់រួចហើយក៏បានតេទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារថា ពិតជាបានកាប់ជនរងគ្រោះពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ឆៃ យ៉ា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


