សន្តិសុខសង្គម
ឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ ក្រោយប្រើហិង្សាលើស្រីស្នេហ៍
អ្នកសារព័ត៌មានអនឡាញម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកគីរីវង់ ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ដើម្បីចាត់ការបន្ត ក្រោយធ្វើសកម្មភាពវាយទៅលើស្រីកំណាន់ចិត្តរបស់ខ្លួន បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ០៨ និង ០៥ នាទីព្រឹក ក្នុងភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។
លោក យ៉ាង តារា អធិការរងនគរបាលស្រុកគីរីវង់ បានឲ្យដឹងថា លោកបានដឹកនាំកម្លាំង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ កែម ចន ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន ចនធីវីអនឡាញ ករណីប្រើហិង្សាលើស្រីកំណាន់របស់ខ្លួន ចំណុចកែងជុំមិត្ត ស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។
លោកអធិការរងបានបន្តទៀតថា ក្រោយពេលកើតហេតុកម្លាំងលោកបានឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍រដ្ឋបាល។ ជនសង្ស័យនៅតែថតឡាយក្នុងប៉ុស្តិ៍រដ្ឋបាល និងដេញវាយស្រីស្នេហ៍នៅក្នុងប៉ុស្តិ៍ថែមទៀត រួចក៏រត់មកដល់ផ្សារទន្លាប់ថ្មីនៅវេលាម៉ោង ១៤ រសៀល។ ដោយឡែកស្ត្រីរងគ្រោះមានឈ្មោះ សុខ ចន្ថា ភេទស្រី អាយុ ៣៨ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ត្រូវបានជនសង្ស័យប្រើហិង្សាបណ្ដាលឲ្យរងរបួស ដាច់រលាត់លើដើមទ្រូង របួសជាំភ្លៅខាងឆ្វេង របួសដាច់រលាត់ស្មាខាងឆ្វេងចំនួន ៣ កន្លែង និងរបួសដាច់រលាត់ក្រោមថ្ពាល់ខាងឆ្វេង។

ចំពោះមូលហេតុ នៃរឿង មកពីជនសង្ស័យ ឈ្មោះ កែម ចន បានប្រចណ្ឌស្រីកំណាន់ចិត្តរបស់ខ្លួន។ នៅចំពោះមុខនគរបាលស្រុក ជនសង្ស័យឈ្មោះ កែម ចន បាននិយាយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពវាយនារីកំណាន់ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចស្រុកគីរីវង់ កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់នៅរសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២ នេះ៕
អត្ថបទ ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


