សន្តិសុខសង្គម
ក្រុមចោរលួចគោពលរដ្ឋចំនួន ៦ ក្បាល ទៅដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ច
សត្វគោធំៗចំនួន ៦ ក្បាល ចំណោមគោទាំង ១០ ក្បាល ដែលពលរដ្ឋចងក្នុងចម្ការ ត្រូវបានក្រុមចោរលួចយកទៅបាត់ដោយសុវត្ថិភាព ខណៈម្ចាស់គោដេកលង់លក់ក្នុងដំណេកមួយភាំង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ ចំណុចក្នុងដីចម្ការមួយកន្លែង ឆ្ងាយពីភូមិ ស្ថិតនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

តាមការបំភ្លឺពីម្ចាស់គោឈ្មោះ ហយ រឿន ភេទប្រុស អាយុ ៥១ ឆ្នាំ បានឲ្យដឹងថា ក្នុងចំណោមសត្វគោចំនួន ១០ ក្បាល ដែលគាត់យកទៅចងជុំគ្នាមួយកន្លែង នៅក្នុងចម្ការនោះ ត្រូវក្រុមចោរលួចដឹកយកគោធំៗអស់ចំនួន ៦ ក្បាល ពេលលោកដេកលង់លក់មួយភាំង។

លោកបានបន្តថា លោកឃើញស្នាមដានជើងគោដែលក្រុមចោរបានដឹកចេញពីចម្ការ សំដៅទៅផ្លូវជាតិ ទំនងមានរថយន្តឈប់រង់ចាំដឹកនៅទីនោះ ហើយក្រុមចោរក៏ទំនងជាមានគ្នាច្រើនផងដែរ ទើបអាចធ្វើរឿងនេះទៅបានបែបនេះ។
ដោយឡែកលោក បូ បុល នាយប៉ុស្តិ៍រដ្ឋបាលឃុំបួរ បានបញ្ជាក់ឲ្យអ្នកសារព័ត៌មានដឹងថា នេះមិនមែនជាលើកដំបូងទេ ដែលក្រុមចោរហារយនាំគ្នាចេញលួចគោទាំងហ្វូងៗ ដឹកតាមរថយន្តយ៉ាងនេះ ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវហើយ។
ករណីនេះដែរ កាលពីប៉ុន្មានខែមុន ក្រុមចោរដែលមានលក្ខណៈស្រដៀងគ្នានេះ ក៏បាននាំគ្នាបើករថយន្តទៅលួចដឹកសត្វក្របីអ្នកភូមិចំនួន ៤ ក្បាល ចេញពីក្នុងក្រោលដោយសុវត្ថិភាពដែរ នៅ ស្រុកបាណន់ ប៉ុន្តែហាក់មិនរំខានដល់សមត្ថកិច្ចណាមួយឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


