សន្តិសុខសង្គម
អគ្គិភ័យនៅស្រុកស្នួល បង្កការភ្ញាក់ផ្អើលរហូតអភិបាលខេត្តចុះដឹកនាំបញ្ជាផ្ទាល់
កាលពីវេលាម៉ោង ១០:០០ នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ មានករណីអគ្គិភ័យឆាបឆេះផ្ទះល្វែង និងឃ្លាំងដាក់សម្ភារមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅជុំវិញផ្សារស្នួលទាំងមូល និងមានការចុះជួយអន្តរាគមភ្លាមៗពីអាជ្ញាធរស្រុក និងកម្លាំងអធិកាស្រុកស្នួលដែលនៅជិតទីនោះ។
នៅក្នុងហេតុការនោះដែរក៏មានការចុះទៅពិនិត្យនិងដឹកនាំបញ្ជាផ្ទាល់ពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ រួមទាំងស្នងការនគរបាលខេត្តក្រចេះផងដែរ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គីភ័យនេះបណ្ដាលអោយឆេះផ្ទះថ្ម ១ល្វែង ទំហំ ៥ម៉ែត្រ X ៣៥ម៉ែត្រ កំពស់ ៣ជាន់ ខូចខាតប្រហែល ៤០% និងឆេះឃ្លាំងដាក់សម្ភារ ទំហំ ៥ម៉ែត្រ X ៣០ម៉ែត្រ ធ្វើអំពីដែកប្រក់ស័ង្កសី ស្ថិតនៅចំណុចផ្សារស្នួល ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។





បើតាមសមត្ដកិច្ច មូលហេតុដែលបង្កឲ្យកើតមានករណីអគ្គីភ័យនេះកើតឡើង គឺបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី។ ម្ចាស់ផ្ទះមានឈ្មោះ ម៉ន ចន្ធូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ពៅ ដាលីន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ គឺពុំមាននរណាម្នាក់រងរបួសឡើយ ដោយគ្រាន់តែខូចខាតសម្ភារៈមួយចំនួនធំ ដោយសរុបទឹកប្រាក់ប្រមាណជា ៥០.០០០ដុល្លារ
ក្នុងកិច្ចការងាជួយអន្តរាគមនោះ កម្លាំងនគរបាលនៃស្នងការរដ្ឋាននគរបាលខេត្តបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៥ គ្រឿង និងរថយន្តដឹកទឹករបស់ក្រុមហ៊ុនចំការកៅស្នួលចំនួន ២ គ្រឿង សរុបចំនួន ៧ គ្រឿង ដោយប្រើប្រាស់ទឹកសរុបអស់ចំនួន ១៥ រថយន្ត ទើបរលត់ទាំងស្រុងនៅវេលាម៉ោង ២និង៤៥នាទីឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


