ព័ត៌មានជាតិ
ឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ នាំយកម្ហូបអាហារ និងសម្ភារៈការពារជំងឺកូវីដ១៩ ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យកងទ័ពជើងទឹក
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បាននាំយកម្ហូបអាហារចម្រុះ និងសម្ភារៈការពារជំងឺកូវីដ១៩ ទៅឧបត្ថម្ភដល់ក្រុមគ្រូពេទ្យកងទ័ពជើងទឹកដែលកំពុងចុះយុទ្ធនាការជួយចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ នៅក្នុងខេត្តព្រះសីហនុ។

ម្ហូបអាហារនិងសម្ភារៈការពារជំងឺកូវិដ១៩ ដែលលោកឧកញ៉ា និងលោកជំទាវនាំយកមកឧបត្ថម្ភដល់ក្រុមគ្រូពេទ្យកងទ័ពជើងទឹកនាពេលនេះរួមមាន៖ ទី១. សាច់ក្រក ១៥០០គីឡូក្រាម. ទី២.ត្រីងៀត ១៥០០គីឡូក្រាម.ទី៣.មីកំប៉ុង ៦០កេះ .ទី៤.អង្ករ ៣តោន.ទី៥.ត្រីខកំប៉ុង ៦០កេះធំ .ទី៦. បន្លែ ១៥០០០គីឡូក្រាម.ទី៧.ទឹក ក្រូច៣០កេះ.ទី បាកាស៣០កេះ .ទី៩ ខារ៉ាប៉ាវ ៣០កេះ.ទី១០. ទឹកសុទ្ធ ១៥០កេះ.ទី១១ ម៉ាស់ ៦កេះធំ .ទី១២ ទឹកអាកុល៦០ពីដុង(មួយពីដុងចណុះ៣០លិត្រ).១៣ ស្រោមដៃ ៦កេះធំ .ទី១៤.របាំងមុខ ៦០០ឈុត.ទី១៥. ដបសម្រាប់បាញ់អាកុលចំនួន៣០ ដប។

មន្ត្រីយោធាកងទពជើងទឹកមូលដ្ឋានសមុទ្រក្នុងពេលទទួលអំណោយបានបញ្ជាក់ថា ក្រុមគ្រូពេទ្យ កងទ័ពជើងទឹកដែលចុះយុទ្ធនាការជួយចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុនាពេលនេះ បែងចែកជា៣ផ្នែក ហើយតាមការគ្រោងទុកក្រុមគ្រូពេទ្យនឹងប្រើរយៈពេល៤៥ថ្ងៃ ដើម្បីចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នាៗ ទាំងដូសលើកទី១ និងដូសលើកទី២ ។

ជាមួយគ្នានេះ ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ក្នុងនាមនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ដែលបានចំណាយធន់ធាន ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ចែករំលែក ឧបត្ថម្ភជួនដល់ ក្រុមកងកម្លាំងគ្រួពេទ្យកងទ័ពជើងទឹកដែលកំពង់បំពេញបេសកម្មយ៉ាងយកចិត្តទុកដាក់ ក្នុងការជួយចាក់វ៉ាកសាំង ដូនដល់ប្រជាពលរដ្ឋ ក្នុងខេត្ត ព្រះសីហនុ ទាំងនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងពេលប្រយុទ្ធប្រឆាំង និងជំងឺឆ្លងកូវិដ១៩ ៕
អត្ថបទ ៖ កោះពស់




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


