សន្តិសុខសង្គម
ស្នងការខេត្តព្រៃវែង ប្រកាសដល់កងកម្លាំងនគរបាលការពារព្រំដែន ត្រៀមខ្លួនទទួលការហ្វឹកហ្វឺនកម្រិតខ្ពស់
បន្ទាប់ពីប្រកាសតែងតាំងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងរួចមក លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន បានដឹកនាំកម្លាំងចុះសំណេះសំណាលផ្ទាល់ជាមួយកងកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៧ ស្ថិតក្នុងភូមិសំរោង ឃុំល្វា ស្រុកព្រះស្ដេច។

ក្នុងការជួបសំណេះសំណាល លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានប្រកាសឱ្យកងកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៧ ត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីទទួលការហ្វឹកហ្វឺននាពេលខាងមុខដ៏ខ្លីនេះ។ លោកស្នងការបព្ជាក់ថា លោកមានគម្រោងនឹងបញ្ជូនគ្រូបង្គោលកម្រិតខ្ពស់មកធ្វើការហ្វឹកហាត់ផ្ទាល់ដល់មូលដ្ឋានដើម្បីបង្កើនសមត្ថភាព ពិសេសលើយុទ្ធវិធី បន្តក្លាយជានគរបាលដែលមានគុណភាពបម្រើជាតិ និងប្រជាជន។

លោកស្នងការថ្មីរូបនេះជឿជាក់ថា កងកម្លាំងនគរបាលទូទាំងខេត្តព្រៃវែង នឹងយល់ពីទិសដៅរបស់លោក ហើយលោកក៏សង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រៃវែងនឹងផ្តល់ឱកាសឱ្យលោក។
លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានប្រកាសតែងតាំងជាស្នងការនគរបាលខេត្តព្រៃវែង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ ជំនួសលោកឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


