សន្តិសុខសង្គម
ផ្ទះជាង ១ ពាន់ខ្នងរងការខូចខាត និងមនុស្ស ១០ នាក់ស្លាប់ និងរបួសដោយសារភ្លៀងខ្យល់កន្ត្រាក់ រន្ទះ
នៅក្នុងរយៈពេល៣ខែដើមឆ្នាំ ២០២៣ នេះខ្យល់កន្ត្រាក់បានកើតឡើងជាង ៣០ លើក ទៅលើខេត្តចំនួន ១៤បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង ១០នាក់ និងខូចខាតផ្ទះសម្បែងជិត ១ ៤០០ ខ្នងព្រមទាំងអគារផ្សេងៗមួយចំនួនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៥ខែមេសានេះថា នៅក្នុងរយៈពេល ៣ ខែឆ្នាំនេះ ខ្យល់កន្ត្រាក់ បានកើតឡើងចំនួន ៣២ លើកទៅលើខេត្តចំនួន ១៤ រួមមានខេត្តក្រចេះ កំពង់ឆ្នាំង កំពង់ចាម ពោធិ៍សាត់ ត្បូងឃ្មុំ បាត់ដំបង សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ កោះកុង ប៉ៃលិន ព្រះសីហនុ និងខេត្តកំពតបណ្តាលឱ្យខូតខារផ្ទះធ្ងន់ធ្ងរចំនួន ១៧០ ខ្នង របើកដំបូល និងខូចខាតមធ្យមចំនួន១២២៦ខ្នង របើកដំបូលសាលារៀន១៥អគារ កុដិព្រះសង្ឃ១ខ្នង អគាររដ្ឋបាល២ខ្នង លិចទូកនេសាទ២គ្រឿង ស្លាប់២នាក់របួស ១២នាក់ និងជួយសង្គ្រោះបានចំនួន១៦នាក់។

លោកបានបន្តថា ចំនួននេះបើប្រៀបធៀបទៅនឹងរយៈពេល៣ខែដូចគ្នាឆ្នាំ២០២២កន្លងទៅឃើញថា មានការកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ។
៣ ខែឆ្នាំ២០២២ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ៣០ លើកនៅមូលដ្ឋានខេត្តចំនួន ១៤ ដូចគ្នារួមមានខេត្តកំពង់ធំបាត់ដំបង សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ កណ្ដាលស្វាយរៀង ព្រះសីហនុ កំពត កំពង់ស្ពឺ តាកែវ ត្បូងឃ្មុំ កំពង់ចាម និងខេត្តពោធិ៍សាត់បានបណ្តាលឱ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន ២៥៧ ខ្នង របើកដំបូលនិងខូចខាតមធ្យមចំនួន៩៧១ខ្នងរបើកដំបូលសាលារៀន ១១ អគារ របើកដំបូលប៉ុស្តិ៍រដ្ឋបាលនគរបាល២កន្លែងមណ្ឌលសុខភាព១កន្លែង ស្លាប់ មនុស្ស២ នាក់និងរបួស ៤ នាក់។

យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថា ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប(ចិន)ពីកម្រិតទាបទៅមធ្យមនិងខ្យល់ប្រែប្រួលធ្វើឲ្យមានសីតុណ្ហភាពពីប្រភេទ២៣ ដល់៣៧អង្សាបង្កឱ្យមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យមឡាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់៕
អត្ថបទ៖ សំអឿន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


