Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះនាំខ្លួននារីៗរកស៊ីផ្លូវភេទនៅផ្លូវវេងស្រេងដែលបង្កភាពអនាធិបតេយ្យ

បានផុស

នៅ

ដោយឃេីញមានក្រុមនារីៗរកស៊ីផ្លូវភេទកំពុងតែប្រមូលផ្តុំគ្នា និងហៅម៉ូយតាមដងផ្លូវយ៉ាងអនាធិបតេយ្យ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះឃាត់ខ្លួននារីៗរកស៊ីផ្លូវភេទតាមបណ្ដោយផ្លូវចោមចៅ (វេងស្រេង) ជាច្រេីននាក់​យកទៅធ្វេីការអប់រំ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះបានធ្វេីឡេីងនៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចសួនវឌ្ឍនៈ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរបានឱ្យដឹងថា ដោយសារតែមានការរាយការណ៍ពីប្រជាពលរដ្ឋ ឃើញក្រុមនារីៗរកស៊ីផ្លូវភេទតាមដងផ្លូវអង្គុយ​ និងឈរចាំហៅម៉ូយយ៉ាងអនាធិបតេយ្យ ថែមទាំងមានរឿងមិនឈប់ឈរ ធ្វើឱ្យមានការប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសង្គមទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ មានការបញ្ជាផ្ទាល់ពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប និងឃាត់ខ្លួនក្រុមនារីៗទាំងនោះយកទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីធ្វេីការអប់រំ។

បច្ចុប្បន្ន ក្រុមនារីៗទាំងនោះកំពុងឃុំខ្លួនជាបណ្តោះអាន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម